ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លាំង​ស្តុក​និង​ដំឡើងរថយន្ត​របស់​ក្រុម​ហ៊ុន MITSUBISIH ​ភ្លើងត្របាក់​ហ្មត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​និង​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន MITSUBISIH ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅអស់ប្រមាណ​ជាង​២​ម៉ោង​ បណ្តាល​ឱ្យ​សម្ភារ​គ្រឿង​បំ​លាស់​និង​រថយន្ត​សេ​៊​រី​ទំនើប​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​និង​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន MITSUBISIH ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅអស់ប្រមាណ​ជាង​២​ម៉ោង​ បណ្តាល​ឱ្យ​សម្ភារ​គ្រឿង​បំ​លាស់​និង​រថយន្ត​សេ​៊​រី​ទំនើប​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ទីតាំង​ក្រុមហ៊ុន ដែល​ស្ថិត​នៅ​តាម​បណ្តោយ មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ទន្ទឹម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ការ​កើត​មាន​អគ្គិភ័យ​នេះ គេ​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​អ្វី​នោះ​ទេ តែ​គេ​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មានការ​ឆ្លង​ចរន្តអគ្គិសនី​បែក​ផ្កាភ្លើង ហើយ​ក៏​ក្លាយជា​អគ្គិភ័យ​ឆាបឆេះ​តែ​ម្តង ។ នៅ​រសៀល​នោះ ​គេ​ឃើញ​ភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ផ្សែងហុយ​ទៅ​លើ​អាកាស​បង្ក​ការ​ភ្ញាក់ផ្អើល​មួយ​ចំហៀង​រាជធានី​ភ្នំពេញ ។ ភ្លាម​ៗ​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤៣​គ្រឿង បាន​ទៅ​អន្តរា​គមន៍​បាញ់​ពន្លត់​រហូត​ដល់​វេលា​ម៉ោង​៥ ​ទើប​ភ្លើង​បាន​រលត់​ទៅ​វិញ ។ តាម​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​ទំនើប​ប្រមាណ​ចំនួន​២៧​គ្រឿង ត្រូវ​រង​ការ​ខូចខាត ខ្លះ​ឆេះ​អស់​ពាក់កណ្តាល ខ្លះ​ឆេះ​ទាំងស្រុង ។ នៅ​ក្នុង​នោះ មាន​រថយន្ត​ស៊េរី​ទំនើប​ចំនួន​២៥​គ្រឿង និង​២​គ្រឿង​ជា​រថយន្ត​ដែល​ភ្លៀវ​យក​មក​ជួសជុល ។ ក្រៅពី​នោះ​មាន​សម្ភារ​ជា​គ្រឿង​បំ​លាស់​រថយន្ត​ថ្មី​ដែល​ទុក​ដំឡើង ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ឃ្លាំង​ដែល​ត្រូវ​ភ្លើង​ឆេះ​មាន​ទំហំ​ប្រមាណ​៥០​ម៉ែត្រ​គុណ​នឹង​ប្រមាណ​៤០​ម៉ែត្រ ប្រក់​ស័ង្កសី មួយ​ចំហៀង​ខាង​កើតជា​កន្លែង​ដំឡើងរថយន្ត ។ នៅ​ផ្នែក​កណ្តាល​ជា​កន្លែង​ស្តុក​សម្ភារ​គ្រឿង​បំ​លាស់ និង​ផ្នែក​ខាងលិច ដាក់​រថយន្ត​៣​ជួរ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត​ទាំងស្រុង ។ នគរបាល​ឱ្យ​ដឹង​ថា ការ​កើត​មាន​អគ្គី​ភ័យ​នេះ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នោះ​ទេ ។ តាម​ព័ត៌មាន​ថា ក្នុង​ការ​ពន្លត់ភ្លើង​នេះ ធ្វើ​ឱ្យ​របួស​ប៉ូលិស​អគ្គិភ័យ​២​នាក់ និង​ក្រុមហ៊ុន​កោះ​ពេជ្រ​ម្នាក់ ៕

អត្ថបទសរសេរ ដោយ