ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈរដ្ឋមន្ត្រី​ប្រកាស​ផ្អាក​កិច្ចប្រជុំ ចាប់ពី​ថ្ងៃ​ទី​១៨ មីនា​នេះ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​នានា តាម​នីតិវិធី​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺឆ្លង​កូ​វី​ដ​១៩ គណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី បាន​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​នានា តាម​នីតិវិធី​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ ។ យោង​តាម​ចេញផ្សាយ​របស់​គណៈរដ្ឋមន្ត្រី ដែល​ចុះហត្ថលេខា​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ។

ដោយ​លើក​កម្ម​ស្តី​ពី​ការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​នានា​តាម​នី​វិធី​នៅ​ទី​ស្តី​ពី​ការ​គណៈរដ្ឋមន្ត្រី ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា ដល់​ខែមេសា ឆ្នាំ​២០២០​វិញ ។ ប្រភព​បន្ត​ថា ដោយសារ​បច្ចុប្បន្ន​ករណី​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ ក្នុង​ព្រះរាជាណាចក្រ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ មានការ​រ​កើនឡើង​យ៉ាង​ឆាប់រហ័ស​គួរ​រហ័ស​គួរ​ឲ្យ​កត់សម្គាល់ ។

ប្រភព​បាន​បន្ត​ថា ៖«​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​បាន​ចាត់វិធានការ​បង្កើន​កិច្ច​ការងារ ការ​បង្ការ ទប់ស្កាត់ តាម​លក្ខណៈ​ជំនាញ​បច្ចេកទេស​របស់​ខ្លួន​យ៉ា​ន​ម៉ត់ចត់​គួរ​ឲ្យ​កោត​ស​សើរ » ។ លោក​បាន​បន្ត​ថា ដើម្បី​ចំណែក​ក្នុង​ចំណែក​ក្នុង​ករណី​នេះ ក្រសួង​ស្ថាប័ន​ជា​បន្តបន្ទាប់ បាន​ចាត់វិធានការ​បង្កើត​កិច្ច​ការពារ ការ​បង្ការ និង​ការ​ទប់ស្កាត់ ការ​រីក​រាល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩ នៅ​ផ្ទៃក្នុង​ក្រសួង​ស្ថាប័ន របស់​ខ្លួន តាម​រយៈ​ការ​ផ្អាក​ការ​ចូលរួម​កិច្ចប្រជុំ និង​បេស​កម្ម​ក្រៅប្រទេស (​លើកលែង​ករណី​ចាំបាច់​មានការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​) ការ​ផ្អាក​ការ​រៀបចំ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល​នានា​ហើយ​បាន​បែរមក​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា (Online) សម្រាប់​ការ​ការ​ចរាចរ​លិខិត​ឯកសារ និង​ការ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ​ជំនួស​ឲ្យ​ការ​ប៉ះ​ដោយ​ផ្ទាល់​នូវ​ឯកសារ ជាដើម ។

លោក​គូសបញ្ជាក់​ថា ៖«​ហេតុនេះ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​មេរោគ​កូ​វី​ដ ១៩ ខ្ញុំបាទ​យល់​ឃើញ​ថា ទីស្តីការគណៈរដ្ឋមន្ត្រី​គួរ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​កិច្ចប្រជុំ​នានា​តាម​នីតិវិធី ចាប់ពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ