ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុកខ្ចី​កាំភ្លើង​គេ​ទៅ​ឆ្លុះ​សត្វព្រៃ មិនទាន់ទៅ​ផង កូនយកលេងរាលកៃ​បា.ញ់ម្តាយ​មានផ្ទៃពោះ​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៥​ខែ​បាន​បាត់បង់​ជីវិត ដោយសារ​កូនប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​យក​កាំភ្លើង​កែ​ច្នៃ​មក​ភ្ជង់​ម្តាយ​លេង ស្រាប់តែ​រាលកៃ​បាញ់​ចំ​ម្តាយ​ដែល​កំពុង​មាន​ផ្ទៃពោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​៥​ខែ​បាន​បាត់បង់​ជីវិត ដោយសារ​កូនប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់​យក​កាំភ្លើង​កែ​ច្នៃ​មក​ភ្ជង់​ម្តាយ​លេង ស្រាប់តែ​រាលកៃ​បាញ់​ចំ​ម្តាយ​ដែល​កំពុង​មាន​ផ្ទៃពោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ទួល​គ្រើល ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​ប​ល្ល​ង្ក័ ខេត្តកំពង់ធំ ។

កូនប្រុស​ជា​ជនសង្ស័យ​ឈ្មោះ គ្រឿន ម៉ា​ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ ចំណែក​ជន​រង​គ្រោះជា​ម្តាយ​ឈ្មោះ យ៉ិ​ត ឃឿ​ន អាយុ​៣៣​ឆ្នាំ កំពុង​មាន​ផ្ទៃពោះ​៥​ខែ រីឯ​បុរស​ជា​ឪពុក​ឈ្មោះ គ្រៀល គ្រឿន អាយុ​៣៣​ឆ្នាំ ។ គ្រួសារ​នេះ​មានកូន​ចំនួន​៣​នាក់ ក្នុង​នោះ​កូនច្បង​(​ជនសង្ស័យ​)​អាយុ​១២​ឆ្នាំ​, កូន​ទី​២​អាយុ​៧​ឆ្នាំ និង​កូន​ទី​៣​អាយុ​៤​ឆ្នាំ ។ គ្រួសារ​នេះ​ស់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

លោក​វរសេនីយ៍ឯក ផល ធឿ​ន អធិការ​នគរបាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ឲ្យ​កោះសន្តិភាព​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ ដែល​មាន​ផ្ទៃពោះ​៥​ខែ​បាន​ប្រាប់​ប្តី​ថា ចង់​ហូប​សាច់សត្វ​ព្រៃ លុះ​ពេល​ឮ​ប្រពន្ធ​ប្រាប់​ដូច្នោះ បុរស​ជា​ប្តី​ក៏​បាន​ទៅ​ខ្ចី​កាំភ្លើង​កែ​ច្នៃ​ពី​មិត្តភក្តិ​នៅ​ក្នុងភូមិ ដោយ​មាន​គោលបំណង​ថា ដល់​ពេល​យប់​នឹង​ទៅ​ឆ្លុះ​សត្វ​ហើយ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា ខណៈ​បុរស​ជា​ប្តី​មិន​ទាន់​បាន​ទៅ​ឆ្លុះ​សត្វ​ផង ស្រាប់តែ​កូនប្រុស​បង្កើត​បាន​យក​អាវុធ​កែ​ច្នៃ​ដែល​បញ្ចូល​គ្រាប់​ហើយ​នោះ​ទៅ​ភ្ជង់​ម្តាយ​លេង ហើយ​រាលកៃ​កាំភ្លើង​បាញ់​ត្រូវ​ចំ​ដើមទ្រូង​ស្ត្រី​ជា​ម្តាយ​ចំនួន​២​គ្រាប់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង ខណៈ​ពេល​នោះ​បុរស​ជា​ប្តី​មិន​បាន​នៅផ្ទះ ទេ ។ បន្ទាប់​ពី​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ក្មេង​ប្រុសជាជនសង្ស័យ​ និង​ដកហូត​អាវុធ​កែ​ច្នៃ​មួយ​ដើម ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ និង​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​ស្ត្រី​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ