ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​ផ្អាក​ប​ញ្ចូ​ន​មន្ត្រី​ទៅ​ប្រជុំ​ផ្សេង​ៗ និង​ឲ្យ​មន្ត្រី​មួយ​ចំនួន​ធ្វើការ​តាម​អន​ឡាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចៀង​វាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រដ្ឋសភា​បាន​សម្រេច​ផ្អាក​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្សេង​ៗ នៅ​បណ្តា​ប្រទេស​នានា និង​ឲ្យ​មន្ត្រី​មួយ​ចំនួន​ធ្វើការ​តាម​អន​ឡាញ ។ នេះ បើ​តាម​អ្នកនាំពាក្យ​រដ្ឋសភា ។…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចៀង​វាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ រដ្ឋសភា​បាន​សម្រេច​ផ្អាក​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​ផ្សេង​ៗ នៅ​បណ្តា​ប្រទេស​នានា និង​ឲ្យ​មន្ត្រី​មួយ​ចំនួន​ធ្វើការ​តាម​អន​ឡាញ ។ នេះ បើ​តាម​អ្នកនាំពាក្យ​រដ្ឋសភា ។

លោក​ឡេ​ង ប៉េង​ឡុ​ង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​ឲ្យ​ដឹង ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិ​ន្ត្រៃ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា​នេះ បាន​លើក​ឡើង​ថា ក្នុង​កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វី​ដ ១៩​ផង​ដែរ ។ លោក​បញ្ជាក់​ថា ៖«​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​ខា​ភិ​បាល ដូច​ជា លាងដៃ​នឹង​សាប៊ូ អាល់កុល កុំ​ទាក់ទង​គ្នា​ញឹកញាប់​ពេក ហើយ​ការ​ប្រជុំ​យើង​បិទ កុំ​ឲ្យ​មានការ​ប្រជុំ ។ យើង​ចៀសវាង​ឆ្លង យើង​នឹង​អនុវត្ត​ការងារ​ធ្វើ​តាម​អន​ឡាញ​» ។

លោក​បន្ថែម​ថា អ្នក​ណា​ដែល​ធ្វើការ​តាម​អន​ឡាញ គឺ​ធ្វើការ​តាម​អន​ឡាញ ។ យើង​នឹង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង និង​តាម​អន​ឡាញ ហើយ​សភា​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​រដ្ឋសភា ។ ការ​ធ្វើ​ចរាចរណ៍​ឯកសារ​ផ្សេង​ៗ​នឹង​ត្រូវ​បន្ថយ​ឲ្យ​នៅ​តិច​បំផុត ហើយ​អ្នកធ្វើការ​តាម​អន​ឡាញ​វិញ ។ អ្នកនាំពាក្យ​ក៏​បាន​ឲ្យ​ដឹង​ថា ចំពោះ​កិច្ចប្រជុំ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​ត្រូវ​បាន​លើក​ពេល​ហើយ ក្នុង​នោះ​កិច្ចប្រជុំ​កំពូល អាស៊ាន​ត្រូវ​បាន​លើក​ពេល​ដែល​កិច្ចប្រជុំ​នេះ​ត្រូវ​ប្រជុំ​នៅ​ខែមេសា​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​រដ្ឋសភា​ក៏​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិ​ន្ត្រៃ​រដ្ឋសភា​សម្រេច​ប្រគល់​សេចក្តីព្រាងច្បាប់​ចំនួន​៥ ទៅ​គណៈកម្មការ​ជំនាញ​រដ្ឋសភា​សិក្សា និង​ពិនិត្យ​រួច​ធ្វើ​របាយការណ៍​ប្រគល់​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ ដើម្បី​កំណត់​ថ្ងៃ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នៅ​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ