ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាំងពិព័រណ៍​ព្រោងព្រាត​នៅ​មុខ​សាលា​ខេត្ត ពលរដ្ឋ​ព្រួយបារម្ភ​​គ្រប់​ៗ​គ្នា (វីដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន​​នាក់ បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​នៅ​តាម​តុ​ក្នុង​ហាង​បាយ កាហ្វេ គុយទាវ ក្នុង​ក្រុងប៉ៃលិន រហូត​ដល់​អ្នកខ្លះ​ទៀត…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន ជា​ច្រើន​​នាក់ បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​នៅ​តាម​តុ​ក្នុង​ហាង​បាយ កាហ្វេ គុយទាវ ក្នុង​ក្រុងប៉ៃលិន រហូត​ដល់​អ្នកខ្លះ​ទៀត ធ្វើ​ប្រជា​ពល​រដ្ឋ​នៅ​ក្នុងខេត្ត​ប៉ៃលិន​មាន​​ការ​ភ័យ​បារម្ភ​គ្រប់​ៗ​គ្នា ខណៈ​ដែល​មានការ​ដាក់​តាំងពិព័រណ៍​នៅ​មុខ​សាលាខេត្ត​យ៉ាង​រំភើយ ហាក់ដូចជា​មិន​ខ្វល់​ពី​បញ្ហា​វីរុស COVID-19 ដែល​កំពុង​តែ​វាយលុក​អ្វី​បន្តិច​ទាល់តែ​សោះ ។ ពិព័រណ៍​ដែល​គេ​ចាប់ផ្តើម​សង់រោង​រួចរាល់ ដើម្បី​នឹង​ដាក់​តាំងពិព័រណ៍ ស្ថិត​នៅ​សួន​កុមារ មុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា​មាន​ករណី​មនុស្ស​ឆ្លង​វីរុស COVID-19 នេះ ហើយ​ប្រទេស​នានា​ជា​ច្រើន​កំពុង​តែ​កើត​ជំងឺ​នេះ​ត​ៗ​គ្នា បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត​ជា​ច្រើន​នាក់ និង​អ្នកខ្លះ​ទៀត​កំពុង​ដេក​សម្រាក​ព្យាបាល​នៅ​កន្លែង​ដាច់​ដោយឡែក​ក្នុង​មន្ទីរពេទ្យ ។

ចំណែកឯ​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​ក្រសួង​អប់រំ​យុវជន និង​កីឡា ចេញ​លិខិត​​បិទទ្វារ ហើយ​ឱ្យ​សិ​ស្សា​នុស្ស​ទាំងអស់​ឈប់​សម្រាក​វិស្សមកាល​រយ​:​ពេល​ខ្លី​មុន​ពេល​កំណត់ ដោយ​ក្រសួង​បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ ។ ស្រាប់តែ​រហូត​មក​ដល់​ពេល​នេះ បែរជា​គេ​ឃើញ​មានការ​អនុញ្ញាតិ​ឱ្យ​ដាក់​តាំងពិព័រណ៍​នៅ​មុខ​បរិវេណ​សាលាខេត្ត​ទៅ​វិញ មិនដឹង​ជា​គេ​យល់​ឃើញ​យ៉ាងម៉េច ព្រោះ​ជំងឺ​នេះ អាច​នឹង​ឆ្លង ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ដើរ​ទិញ​ឥ​វ៉ា​ន់ ឬ​បើ​មាន​ភ្ញៀវ​ដែល​មាន​ជំងឺ​មួយ​នេះ អាច​នឹង​ឆ្លង​បន្ត​គ្នា​ជាក់​ជា​មិន​ខាន ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក អ៊ុ​ន ប៊ុ​ន​លី នាយក​រដ្ឋបាល​សាលាខេត្ត បានឱ្យ​ដឹង​កាលពី​ម៉ោង​៩​និង​៣៤​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែមីនា នេះ​ថា ការងារ​នេះ ខាង​ខេត្ត​អត់​ទាន់​ដឹង​ទេ ដោយ​លោក​ក្តាប់​អត់​ទាន់​បាន​នៅឡើយ​ទេ បើ​ចង់​ដឹង​ច្បាស់ សូម​ទាក់ទង​ទៅ​ខាង​ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត ព្រោះ​គាត់​ជា​អ្នក​នាំ​ចូល​មក ។

ចំណែក​លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ខាង​វិស័យ​ឯកជន គឺជា​អ្នក​រៀបចំ​ធ្វើ​ពិធី​នេះ​ឡើង​ដោយ​មាន​រយ​:​ពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២១ ខែមីនា ។ ហើយ​ភាគច្រើន​គេ​បើក​លក់ដូរ​នៅ​ពេល​យប់ ព្រោះ​ពេល​ថ្ងៃ​អ្នក​លក់ដូរ​គេ​សម្រាក​បិទ​តូប ក៏​មានការ​លក់ដូរ​ពេល​ថ្ងៃ​ខ្លះ​ៗ​ដែរ ។

លោក​បន្ត​ទៀត​ថា ចំពោះ​ការ​ដាក់​តាំងពិព័រណ៍​នេះ គឺ​ខ្មែរ​យើង អ្នក​មក​ពី​ខេត្តបាត់ដំបង ដោយ​មើលទៅ​ដូច​ជា​មិន​មាន​អ្វី​កើតឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ ណាមួយ​គេ​ធ្វើ​មិន​គ្រប់​ផែនការ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ