ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទ​លែង​ត្រី​គល់រាំង​ដែល​ប្រឈម​​ជិត​ផុត​ពូជ ទម្ងន់​១៥​គីឡូក្រាម​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ត្រី​គល់រាំង​ដែល​ជា​ប្រភេទ​ត្រី​មេ​ពូជ​នឹង​ប្រឈម​ជិត​ផុត​ពូជ​មួយ​ក្បាល​ទម្ងន់​១៥​គីឡូ​ក្រាម​​ជាប់​មង​ប្រជា​នេសាទ​នៅ​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ហើយ​ត្រូវ​បាន​អ្នកនេសាទ​ដោះ​លែង​ទៅ​វិញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​។…

ខេត្តស្ទឹងត្រែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ត្រី​គល់រាំង​ដែល​ជា​ប្រភេទ​ត្រី​មេ​ពូជ​នឹង​ប្រឈម​ជិត​ផុត​ពូជ​មួយ​ក្បាល​ទម្ងន់​១៥​គីឡូ​ក្រាម​​ជាប់​មង​ប្រជា​នេសាទ​នៅ​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ហើយ​ត្រូវ​បាន​អ្នកនេសាទ​ដោះ​លែង​ទៅ​វិញ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០​។

ប្រធាន​សហគមន៍​នេសាទ​ភូមិ​កាំ​ង​ដីស លោក ម៉ា សុខា​ក់ បាន​ប្រាប់​ឱ្យ​ដឹង​ថា ត្រី​គល់រាំង​នោះ គឺ​ហែល​ទៅ​ជាប់​មង​ប្រជា​នេសាទ​គាត់​ដាក់​ក្នុង​ទន្លេមេគង្គ​។ ហើយ​រូប​គាត់​ជា​អ្នកបម្រើ​ការងារ និង​ជា​ប្រធាន​សហ​គន៍​នេសាទ ហើយ​មានការ​យល់​ដឹង​ពី​ការ​អភិរក្ស​ត្រី​មេ​ពូជ​ដ៏​កម្រ ដូច្នេះ​លោក​ក៏​បាន​យក​ត្រី​នោះ​ទៅ​លែង​ក្នុង​ទឹក​វិញ ដើម្បី​ឱ្យ​វា​បាន​បន្ត​ពូជ​តទៅ​ទៀត​។

ប្រធាន​សហគមន៍​នេសាទ​បាន​បន្ថែម​ថា លោក​បាន​ថត​សកម្មភាព​លែង​ត្រី​​ទម្ងន់​១៥​គីឡូ​ក្រាម ​ដ៏​កម្រ​មួយ​នេះ​ទៅ​ក្នុង​ទឹកជា​មួយ​អ្នក​ភូមិ រួច​បង្ហោះ​សារ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដើម្បី​សុំ​ឱ្យ​មានការ​ចូលរួម​ថែរក្សា​ពូជ​ត្រី​ដែល​ជិត​ផុត​ពូជ​ទាំងនេះ ហើយ​ងាក​មក​ចូលរួម​ទប់​ស្កា ត់បទ​ល្មើស​ផ្សេង​ៗ​ដែល​កើត​មាននៅ​ក្នុង​មូលដ្ឋាន ដោយ​សហការ​ជាមួយ​សមត្ថកិច្ច និង​ជំនាញ​ជលផល​។

បើ​តាម​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក ទុំ នី​រ៉ូ បាន​លើក​ឡើង​ថា លោក​ចង់​ឃើញ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ធំ​ៗ ដូច​ជា​ត្រី​រាជ ត្រី​គល់រាំង ត្រី​ត្រសក់​ជាដើម​។

លោកនាយ​ខណ្ឌ​រូប​នេះ​យល់​ថា ប្រធាន​សហគមន៍​ចាប់​បាន​ត្រី​គល់រាំង​មួយ​ក្បាល ហើយ​លែង​វិញ គឺជា​គំរូ​ដ៏​ល្អ​។ លោក​សូម​ឱ្យ​មានការ​ចូលរួម​ការពារ​ទាំងអស់​គ្នា ព្រោះ​សព្វថ្ងៃ​ត្រី​៣​ប្រភេទ​ខាងលើ យើង​កម្រ​នឹង​បានឃើញ​ណាស់​។ វា​ចូល​ចិត្ត​រស់នៅ​តាម​អន្លង់​ទឹក​ជ្រៅ​ក្នុង​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​។

គួរ​បញ្ជាក់​ថា ប្រភេទ​ត្រី​គល់រាំង​នេះ គេ​ធ្លាប់​ប្រទះ​ឃើញ​ទម្ងន់​រហូត​ដល់​ទៅ​ជាង​១០០​គីឡូ​​ក្រាម​ឯណោះ សម្រាប់​នៅ​ទន្លេមេគង្គ​ស្ទឹង​ត្រែង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ