ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ Tom Hanks អរគុណ​គ្រប់​គ្នា ក្រោយ​ពី​បានជា​ពី​កូ​វី​ដ​១៩

4 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា តា​រាហូ​លី​វូ​ដ​ឈ្នះ​ពាន​អូ​ស្ការ Tom Hanks ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ ឥឡូវនេះ​បាន​ចេញ​មុខ​អរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​លោក…

ប្រទេស​អូស្ត្រាលី ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា តា​រាហូ​លី​វូ​ដ​ឈ្នះ​ពាន​អូ​ស្ការ Tom Hanks ដែល​មាន​ជំងឺ​កូ​វី​ដ​១៩ ឥឡូវនេះ​បាន​ចេញ​មុខ​អរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​លោក ក្រោយ​ពី​បាន​ធូរ​ពី​ជំងឺ​កាច​សាហាវ​នេះ​។

លោក​បាន​ចែករំលែក​ព័ត៌មាន​ពី​ប្រទេស​អូស្ត្រាលី ដែល​ជា​កន្លែង​គាត់ និង​ភរិយា​របស់​គាត់​ឈ្មោះ Rita Wilson ជាប់​នៅ​ដាច់​ដោយឡែក​ក្រោយ​ពី​រក​ឃើញ​ថា មាន​ជំងឺ​នេះ​។ តារា​សម្តែង​រូប​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​កាលពី​ថ្ងៃអាទិត្យ ដែល​បង្ហាញ​ពី​តុក្កតា​សត្វ​កង់​ហ្គូ​រូ និង តុក្កតា​សត្វ​កូ​ឡា​។ លោក Hanks បាន​សរសេរ​ថា​៖ «​អរគុណ​ដល់​អ្នក​ដែល​បាន​ជួយ​។ សូម​ថែរក្សា​ខ្លួន​យើង និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​»​។

កាលពី​ថ្ងៃ​ពុធ ប្តី​ប្រពន្ធ​នេះ បាន​បង្ហោះ​ថា ពួក​គេ​បាន​ធ្វើតេស្ត​វិជ្ជមាន បន្ទាប់​ពី​បង្ហាញ​រោគ​សញ្ញា​អស់កម្លាំង ឈឺខ្លួន ញាក់ និង​ក្តៅខ្លួន​បន្តិច​។

ក្រុមហ៊ុន​ភាពយន្ត Warner Bros បាន​បញ្ជាក់​ថា តារា​សម្តែង​រូប​នេះ ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ពេល​ដែល​កំពុងធ្វើការ​ងារ​មុន​ផលិតកម្ម​នៅ​លើ​ខ្សែភាពយន្ត​អំពី​តារាចម្រៀង Elvis Presley​។ លោក Hanks ត្រូវ​បាន​កំណត់​ឱ្យ​ដើរតួ​ជា អ្នកគ្រប់គ្រង​របស់ Presley ដែល​ជា​វរសេនីយ៍ឯក Tom Parker នៅ​ក្នុង​ខ្សែភាពយន្ត​។

យោង​តាម​នាយកដ្ឋាន​សុខាភិបាល​អូស្ត្រាលី​បានឱ្យ​ដឹង​ថា មាន​ករណី​ឆ្លង​វីរុស​នេះ​ច្រើន​ជាង ២៤០​ករណី នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។ រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ត្រី Scott Morrison បាន​ប្រកាស​នូវ​ផែនការ​សេដ្ឋកិច្ច​ចំនួន ១១.៤​ពាន់​លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ