ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នរដ្ឋ​មួយ​ចំនួន​​ផ្តើម​ធ្វើការ​ពី​ផ្ទះ ​ដើម្បី​ទប់ស្កាត់​កា​រីក​រាលដាល​ជំងឺកូវីដ-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​កម្ពុជា​រក​ឃើញ​ មាន​ករណី​វីរុស​កូ​វី​ដ-១៩ កើនឡើង​ដល់២៤ករណី​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧ ​មីនា ​ឆ្នាំ​២០២០ នេះ តាម​ព័ត៌មាន​ដែល​ទទួល​បាន…

រាជធានី​ភ្នំពេញ​ ៖ ក្រោយ​ពី​កម្ពុជា​រក​ឃើញ​ មាន​ករណី​វីរុស​កូ​វី​ដ-១៩ កើនឡើង​ដល់២៤ករណី​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧ ​មីនា ​ឆ្នាំ​២០២០ នេះ តាម​ព័ត៌មាន​ដែល​ទទួល​បាន ​គឺ​ពេល​នេះ​ មាន​ស្ថាប័នរដ្ឋ​មួយ​ចំនួន បាន​ចាប់ផ្តើម​ឲ្យ​មន្ត្រីរាជការ​ធ្វើការ​តាម​អន​ឡាញ ពី​គេហដ្ឋាន​របស់​ខ្លួន​តែ​ម្តង ។

ជាក់ស្តែង​ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ក្នុង​ន័យ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ទប់ស្កាត់​កា​រីក​រាលដាល​នៃ
​ជំងឺ Covid-19 រាជបណ្ឌិត្យសភាកម្ពុជា​បាន​អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ​ធ្វើការ​តាម​អន​ឡាញ​ពី​គេហដ្ឋាន​របស់​​ខ្លួន​។

ចំណែកឯ​មន្ត្រី​ដែល​មានការ​ចាំបាច់​ត្រូវ​ចេញ​-​ចូល​ក្នុង​បរិវេណ​រាជបណ្ឌិត្យសភាកម្ពុជា ត្រូវ​ឆ្លងកាត់​ការ​ស្គែ​ន​កម្ដៅ​និង​លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល​ជា​មុន​សិន​, ដូច​គ្នា មុន​ចូល​ក្នុង​ការិយាល័យ ក​៏​​ត​ម្រូ​វ​ឱ្យ​លាងដៃ​ឱ្យ​ស្អាត​ជាមួយ​អាល់កុល​ផង​ដែរ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​បណ្ឌិត គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ្យ​បណ្ឌិតសភា​កម្ពុជា ។

លោក​បណ្ឌិត គិ​ន ភា បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​បន្ថែម​ទៀត​ថា «​ខ្ញុំ​សូម​អធ្យាស្រ័យ​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ ក្នុង​ថិរៈវេលា​នេះ ខ្ញុំ​មិន​ទទួល​ការ​អញ្ជើញ​ចូលរួម​កម្មវិធី​ណាមួយ​នោះ​ទេ ហើយ​ក៏​មិន​ទទួល​ជួប​ភ្ញៀវ​បរទេស​មក​កាន់​ការិយាល័យ​ការិយាល័យ​ខ្ញុំ​ដែរ​» ។

ជាង​នេះ​ផង​ដែរ ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នោះ​គឺថា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ព្រមទាំង​ក្រសួង​សិប្បកម្ម​និង​ឧស្សាហកម្ម ក៏​ចាប់ផ្តើម​នូវ​ការ​ធ្វើការ​តាម​អន​ឡាញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ