ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​កូ​វី​ដ​-១៩ ម៉ា​ឡេ​ស៊ី​ប្រកាស​បិទ! បង្ក​ឲ្យ​ប្រជាជន​ស្លន់ស្លោ​សម្រុក​ទិញ​អីវ៉ាន់​ទុក​

4 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួ ៖ ការ​ភ័យ​ខ្លាច​បាន​បង្ក​ឲ្យ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ស្លន់ស្លោ​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ នៅ​តាម​ផ្សារ​ទំនើប​នានា មក​ទុក​នៅផ្ទះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​លោក Muhyiddin Yassin បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​១៦ មីនា…

កូ​ឡា​ឡាំ​ពួ ៖ ការ​ភ័យ​ខ្លាច​បាន​បង្ក​ឲ្យ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ស្លន់ស្លោ​នាំ​គ្នា​សម្រុក​ទៅ​ទិញ​ទំនិញ នៅ​តាម​ផ្សារ​ទំនើប​នានា មក​ទុក​នៅផ្ទះ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​លោក Muhyiddin Yassin បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​១៦ មីនា ម្សិលមិញ​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​កំពុង​ដាក់​ចេញ​នូវ​វិធានការ​រឹតត្បិត រួម​ទាំង​ការ​បិទ​ហាង សាលារៀន និង​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ឡើង​និង​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ី​ន​ហួរ នា​ព្រឹក​ថ្ងៃ​ទី​១៧ មីនា​នេះ ។

គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ដដែល​នេះ ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី កើន​ដល់ ៥៦៦​ករណី​ហើយ ដោយ​ក្នុង​នោះ ៤២​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ ៥២៤ នាក់​កំពុង​សម្រាក​ព្យាបាល ក្នុង​នោះ​មាន ៩​នាក់​ធ្ងន់ធ្ងរ ។ ចំនួន​នេះ នាំ​ម៉ា​ឡេ​ស៊ី ក្លាយជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ខ្ពស់​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ