ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រ​សូ​ង​សុខាភិបាល​៖ សូម​ពលរដ្ឋ​ខ្មែរ​ជឿ​ទុកចិត្ត​លើ​វិធានការ​ប្រយុទ្ធ​​​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ បើ​ទោះបីជា​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃ​ទី១៧ មីនា ​នេះ ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​-​១៩ កើនឡើង​ដល់២៤​ករណី​ក៏​ពិតមែន តែ​សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ព្រោះ​ពេល​នេះ​កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត…

រាជធានី​ភ្នំពេញ​ ៖ បើ​ទោះបីជា​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃ​ទី១៧ មីនា ​នេះ ​រក​ឃើញ​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​-​១៩ កើនឡើង​ដល់២៤​ករណី​ក៏​ពិតមែន តែ​សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ព្រោះ​ពេល​នេះ​កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត ​ក្នុង​សហគមន៍​របស់​យើង​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ ក្រសួងសុខាភិបាល​បាន​ស្នើ​ដល់​សាធារណជន​បងប្អូន​ខ្មែរ«​រក្សា​ភាព​នឹងនរ​ក្នុង​ចិត្ត កុំ​មានការ​ភ័យ​ខ្លាច​ជឿ​ទុកចិត្ត​លើ​វិធានការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ-១៩ នេះ​របស់​រាជរដ្ឋាភិបាល​» ។ យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ១៧ មីនា ឆ្នាំ​២០២០​នេះ ផង​ដែរ ។

ក្រសួង​បាន​បញ្ជាក់​ថា​ក្រសួង​បាន​សហការ​ជាម​ួយ​​នឹង​កម្លាំង​សុខាភិបាល​នៃ​កង​យោ​ពល​ខេមរភូមិន្ទ​របស់​ក្រសួងការពារជាតិ និង​កងកម្លាំង​សុខាភិបាល​នៃ​នគរបាល​របស់​ក្រសួងមហាផ្ទៃ ​ដើម្បី​រួម​សហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​» ។

ព្រម​ជាមួយ​គ្នា​នោះ ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក ​និងបន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង«​ថែ​រក្សា​អនាម័យ​ដៃខ្លូ​ន​ប្រាណ ចំណីអាហារ​និង​បរិស្ថាន​ជុំវិញ​ខ្លួន​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​» ៕

អត្ថបទសរសេរ ដោយ