រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ស្តីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណៈជនជ្រាបថា នៅក្នុងស្ថានភាពបច្ចុប្បន្នដែលមានការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ប៉ុន្តែពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាតក្នុងសហគមន៍របស់យើងនៅឡើយទេ ។ ករណីទាំងអស់សុទ្ធតែនាំមកពីក្រៅប្រទេស ។
សេចក្តីប្រកាសបានបន្តថា ដោយមានការសម្រេចពីរដ្ឋាភិបាល ក្រសួងសុខាភិបាលសហការជាមួយឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនឹងប្រើប្រាស់សណ្ឋាគារ Great DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ ) ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ។
ដើម្បីបញ្ចៀសនៅការចម្លងក្នុងសហគមន៍ជាយថាហេតុរដ្ឋាភិបាលឲ្យក្រសួងសុខាភិបាលសហការជាមួយកងកម្លាំងនៃសុខាភិបាលកងយោធនពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំងសុខាភិបាលនៃនគរបាលជាតិរបស់ក្រសួងមហាផ្ទៃ រួមសហការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្រសួងសុខាភិបាលអំពាវនាវ ប្រជាពលរដ្ឋយយើងថែរក្សាអនាម័យដៃ ខ្លួនប្រាណ ចំណីអាហារ និងបរិស្ថានជុំវិញខ្លួនប្រាណជាប់ជាប្រចាំ ៕
ចែករំលែកព័តមាននេះ