ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទឹកត្រី​១​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​១​គ្រឿង​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទឹកត្រី​១​គ្រឿង​ទៀត​យ៉ាង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ចំណែក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ រីឯ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែ​មិ​នា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវ​៥០​ម៉ែត្រ ត្រង់​ចំណុច​ច្រមុះជ្រូក ស្ថិត​នៅ​ក្នុងភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ឈ្មោះ ងិ​ន ខ្នុ​យ អាយុ​៤៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃធំ ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្ត​ព្រ​វែង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AU-០៧៧៧ ។ ចំណែក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ដឹក​ទឹកត្រី ម៉ាក​ហុងដា​វ៉េវ ធុន​សេ​១២៥ ពណ៌​ប្រផេះ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ស្រប​ពេល​នោះ​ក៏​មាន​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​ទឹកត្រី​មួយ​គ្រឿង​ទៀត​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​កើត​ទៅ​លិច រួច​ឆ្លងផ្លូវ​អត់​មើលមុខមើលក្រោយ ទើប​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​វាក់​អើ ហើយ​គេច​មិន​ទាន់​ក៏​បាន​បុក​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បាក់​ក​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង បន្ទាប់​ពី​ឃើញ​បែប​នេះ បុរស​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ចរាចរ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​រាយការណ៍​ជូន​នគរបាល​កា​រិ​យ​ល័យ​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បា​លាជ​ធានី​ភ្នំពេញ​ចុះ​ទៅ​វាស់វែង និង​នាំ​យក​ម៉ូតូ ព្រមទាំង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទៅ​រក្សា​ទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ចំណែក​ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ត្រូវ​បាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ