ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ខ្មែរ​នៅ​ថៃ​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​នៅ​ថៃ​ថា បើ​មិន​ចាំបាច់​កុំ​ធ្វើ​ដំណើរ​មក​ស្រុក​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ចៀស​ជៀង​វាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ បើ​អាច​មិន​មាន​ភាព​ចាំបាច់​កុំ​ធ្វើ​ដំណើរ​មក​ស្រុក​នៅ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ខិត​ជិត​មក​ដល់​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​ចៀស​ជៀង​វាង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត ពលករ អាជីវករ បើ​អាច​មិន​មាន​ភាព​ចាំបាច់​កុំ​ធ្វើ​ដំណើរ​មក​ស្រុក​នៅ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​ខិត​ជិត​មក​ដល់​ខាង​មុខ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦ មីនា បាន​លើក​ឡើង​ថា ស្ថានទូត​មាន​កិត្តិយស​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្នាក់​នៅ​សិក្សា​នឹង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ មេត្តា​ជ្រាប​ថា បច្ចុប្បន្ន​នេះ​ជំងឺ​កូ​វី​ដ​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ទៅ​កាន់​ប្រទេស នឹង​ដែនដី​ចំនួន​១៥២​ទូ​ទាំង​ពិភពលោក ។ គិត​ត្រឹម​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​២០២០ នៅ ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន​១២​នាក់ និង​ប្រទេស​ថៃ មាន​ចំនួន​អ្នក​ឆ្លង​ចំនួន​១៤៧​នាក់​ផង​ដែរ ។

រូបតំណាង

ស្ថានទូត​បាន​បន្ត​ថា កន្លង​មក​ស្ថានទូត​ធ្លាប់​បាន​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន អំពី​វិធានការ​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ ជា​ពិសេស​ស្ថានទូត​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ។

ស្ថានទូត​បាន​គូសបញ្ជាក់​ថា​៖«​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នា​ពេល​ខាង​មុខ សូម​បងប្អូន ពលករ សិស្ស និស្សិត នឹង​អាជីវករ ដែល​កំពុង​សិក្សា​ធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ មេត្តា​ចូលរួម​សហការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ បើ​មិន​មាន​ភាព​ចាំបាច់ សូម​មេត្តា​ចៀសវាង​ការ​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩​ទាំងអស់​គ្នា ។ ទន្ទឹម​នឹង​នេះ​ដែ​បងប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​មាន​បំណង​ចូល​មក​ប្រទេស​ថៃ​សូម​មេត្តា​តាមដាន​ព័ត៌មាន​ស្តី​ពី​វិធានការ​នានា​របស់​ប្រទេស​ទាំង​ពីរ ឲ្យ​បាន​ច្បាស់លាស់ និង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​មុន​សម្រេចចិត្ត​ធ្វើ​ដំណើរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ