ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួយ​ពី​ចិន​សម្រាប់​ប្រយុទ្ធ​កូ​វី​ដ១៩​​នឹង​មក​ដល់​កម្ពុជា ​នៅ​យប់​ថ្ងៃ​ទី​១៧ មីនា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ តាម​រយៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​ជំនួយ​សម្រាប់​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​វីរុស​កូ​វី​ដ ១៩ នឹង​មក​ដល់​កម្ពុជា​ នៅ​យប់​ថ្ងៃនេះ ១៧ មីនា…

រាជធានី​ភ្នំពេញ​ ៖ តាម​រយៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា ​ជំនួយ​សម្រាប់​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​វីរុស​កូ​វី​ដ ១៩ នឹង​មក​ដល់​កម្ពុជា​ នៅ​យប់​ថ្ងៃនេះ ១៧ មីនា នេះ​។

យោង​តាម​ព័ត៌មាន​ពី​ផេក​ផ្លូវការ​របស់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ បាន​សរសេរ​ថា «​តាម​ការ​ប៉ាន់ស្មាន​ទុក​មុន នា​រាត្រី​ថ្ងៃ​ទី​១៧ ខែមីនា សារធាតុ​ Detection Reagent​ ជំងឺ​វីរុស​ COVID-19​ សម្រាប់​២០០០​នាក់ ដែល​ជា​ជំនួយ​របស់​ភាគី​ចិន​ជូន​ចំពោះ​ភាគី​កម្ពុជា ​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​តាម​ជើងហោះហើរ ហើយ​ជំនួយ​សារធាតុ​ទាំងនេះ ​នឹង​ត្រូវ​បាន​ទទួល​ដោយ​ក្រសួងសុខាភិបាល នៃ​ប្រទេស​កម្ពុជា​។

ប្រទេស​ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ជា​សម្លៀក​បំពាក់​ការពារ ម៉ាស​វេជ្ជសាស្ត្រ និង​សម្ភារៈ​ផ្សេង​ទៀត​ជា​បន្តបន្ទាប់ និង​ព្រមទាំង​ខិតខំ​ផ្តល់​ជា​កម្លាំង​ជំរុញ​គាំទ្រ​ក្នុង​កិច្ច​ទប់ស្កាត់​នឹងជងឺ​វីរុស ជូន​ចំពោះ​ភាគី​កម្ពុជា​» ។

សូម​រម្លឹក​ថា ​កម្ពុជា​បាន​រក​ឃើញ​ករណី​កើត​មាន វីរុស​កូ​វី​ដ ១៩ សរុប​២៤​ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១៧ ខែមីនា​នេះ ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ