ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាត់ការ​ក្លិប​បាល់ទាត់ Flamengo មាន​ផ្ទុក​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Flamengo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល​បាន​បញ្ជាក់​ថា អ្នកចាត់ការ​ក្លិប​លោក Jorge Jesus ទទួល​ការ​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Coivd-19​។ លោក Jorge…

ក្លិប​បាល់ទាត់ Flamengo នៃ​លី​គ​កំពូល​ប្រេ​ស៊ី​ល​បាន​បញ្ជាក់​ថា អ្នកចាត់ការ​ក្លិប​លោក Jorge Jesus ទទួល​ការ​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស Coivd-19​។

លោក Jorge Jesus ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៥​ឆ្នាំ ធ្លាប់​ជា​អ្នក​ដែល​បាន​ជម្រុញ​ឱ្យ​បាល់ទាត់​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ផ្អាក ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19 នៅ​ទូ​ទាំង​ពិភពលោក ខណៈ​ដែល​មិត្តភក្តិ​ជិត​ស្និត​របស់​លោក​ម្នាក់​បាន​បាត់បង់​ជិ​វិត ដោយសារ​តែ​វីរុស​ដ៏​កាច​សាហាវ​នេះ​។

សេចក្តីថ្លែងការណ៍​របស់​ក្លិប​បាន​និយាយ​ថា បច្ចុប្បន្ន​សុខភាព​របស់​លោក Jesus ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធម្មតា ហើយ​កំពុង​នៅ​ក្រោម​ការ​មើលថែ​ទាំ​ពី​ផ្នែក​វេជ្ជសាស្ត្រ​របស់​ក្លិប Flamengo ក្រោយ​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​។

គិត​មក​ទល់​ពេល​នេះ កីឡាករ និង​បុគ្គលិក​ទាំងអស់​នៅ​ក្នុង​ក្លិប​ខាងលើ បាន​ធ្វើតេស្ត​មាន​សញ្ញា​អវិជ្ជមាន ដោយ​ការ​ធ្វើតេស្ត​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែមីនា​កន្លង​ទៅ ហើយ​គ្រប់​គ្នា​កំពុង​បន្ត​ធ្វើការ​តាមដាន​បន្ត​ទៀត​ ៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ