ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើសណ្ឋាគារ​​​​ជា​មន្ទីរពេទ្យ​ សម្រាប់​ពិនិត្យ​​-​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-​១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដោយសារ​តែ​សភាព​ការ​នៃ​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​រក​ឃើញ​ករណី​វិជ្ជមាន កូ​វី​ដ-១៩​ចំនួន ១២​ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ករណី​វីរុស​ឆ្លង​មួយ​នេះ​កើន​ដល់២៤​ករណី​នោះ ​គិត​ត្រឹម​ថ្ងៃ​ទី១៧ ​មីនា ​នេះ…

រាជធានី​ភ្នំពេញ ​៖ ដោយសារ​តែ​សភាព​ការ​នៃ​ការ​រាតត្បាត​ជាសាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​រក​ឃើញ​ករណី​វិជ្ជមាន កូ​វី​ដ-១៩​ចំនួន ១២​ករណី​បន្ថែម​ទៀត ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ករណី​វីរុស​ឆ្លង​មួយ​នេះ​កើន​ដល់២៤​ករណី​នោះ ​គិត​ត្រឹម​ថ្ងៃ​ទី១៧ ​មីនា ​នេះ ក្រសួងសុខាភិបាល​កម្ពុជា ដោយ​មានការ​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ផង​នោះ គឺ​សម្រេច​នឹង​ប្រើប្រាស់​សណ្ឋាគារ Great DUKE (​អតីត​សណ្ឋាគារ​អាំង​ទែ​កុង​ទំ​ណ​ង់​តា​ល់​) ធើ្វ​ជា​មន្ទីរពេទ្យ សម្រាប់​ពិនិត្យ ថែ​ទាំ​ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩ នេះ ។

យ៉ាងណាមិញ ​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិន​ទាន់​មានការ​រាតត្បាត​ក្នុង​សហគមន៍​របស់​យើង​ទេ ព្រោះ​ករណី​ទាំង២៤ ដែល​រក​ឃើញ​មាន​វិជ្ជ​មាន​កូ​វី​ដ-១៩នោះ​ គឺ​សុទ្ធ​ជា​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស ។

សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល​ដដែល​បាន​បន្ត​ថា «​ដើម្បី​បញ្ចៀស​នូវ​ការ​ឆ្លង​ក្នុង​សហគមន៍​ជាយថាហេតុ រាជរដ្ឋាភិបាល​បាន​ឲ្យ​ក្រសួងសុខាភិបាល​ សហការ​ជាមួយ​កងកម្លាំង​សុខាភិបាល​នៃ​កង​យោធពលខេមរភូមិន្ទ​របស់​ក្រសួងការពារជាតិ និង​កងកម្លាំង​សុខាភិបាល​នៃ​នគរបាល​ជាតិ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួម​សហការ​គ្នា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​​-១៩ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​» ។

សូម​រំលឹក​ថា ​ក្រសួងសុខាភិបាល​បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី១៧ មីនា ​នេះ​ថា​ មាន​ករណី​រក​ឃើញ​ករណី​វិជ្ជមាន​១២ ករណី​បន្ថែម​លើ​ខ្មែរឥស្លាម១១នាក់​ និង​ខ្មែរ​ម្នាក់​ពី​ប្រទេស​ថៃ ដែល​នាំ​ឲ្យ​កម្ពុជា​មាន​ករណី​កូ​វី​ដ​១៩ កើនឡើង​ដល់ ២៤ ករណី​ហើយ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ខ្មែរឥស្លាម​ទាំង១១ វី​ជ្ជ​មាន​កូ​វី​ដ​-១៩ មក​ពី​ពិធី​សាសនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ជនជាតិ​ខ្មែរ០១ នាក់ សរុប១២នាក់ ជា​ករណី​ថ្មី វិជ្ជមាន​វីរុស​កូ​វី​ដ-​១៩​។

សម្រាប់​ករណី​១២ ថ្មី​នៃ​ការ​រក​ឃើញ​កូ​វី​ដ-១៩ នេះ​ គឺ​កើត​មាននៅ​៖ បន្ទាយ​មាន​ជ័យ ២ករណី​, ភ្នំពេញ២ ករណី​, កំពង់ឆ្នាំង២ករណី​, បាត់ដំបង៤ករណី​, កំពត១​ករណី​, និង​ខេត្ត​ត្បូងឃ្មុំ១ករណី ៕

អត្ថបទសរសេរ ដោយ