ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសាស្តានៃយើងបួសក្នុងសំណាក់​ព្រះពុ​ទ្ធ​​វេស្សភូ​

4 ឆ្នាំ មុន

ព្រះពុទ្ធ​វេស្សភូ​កាល​នៅ​ជា​គ្រហស្ថ ព្រះ​អង្គ​មាន​អគ្គមហេសី​គឺ​ព្រះ​នាង​សុចិត្តា មាន​ព្រះរាជបុត្រ​១​អង្គ​សោយរាជ្យ​សម្បត្តិ​ក្នុង​នគរ​ឈ្មោះ​អនោមៈ ព្រះ​ជន្មាយុ​៦​ពាន់​ឆ្នាំ ទើប​ចេញ​បួស ។ ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៦​ខែ មាន​ដើម​រាំង​ធំ​ជា​ពោធិព្រឹក្ស មាន​អគ្គ​សាវក​២​រូប ឧបដ្ឋាក​១​រូប…

ព្រះពុទ្ធ​វេស្សភូ​កាល​នៅ​ជា​គ្រហស្ថ ព្រះ​អង្គ​មាន​អគ្គមហេសី​គឺ​ព្រះ​នាង​សុចិត្តា មាន​ព្រះរាជបុត្រ​១​អង្គ​សោយរាជ្យ​សម្បត្តិ​ក្នុង​នគរ​ឈ្មោះ​អនោមៈ ព្រះ​ជន្មាយុ​៦​ពាន់​ឆ្នាំ ទើប​ចេញ​បួស ។

ព្រះ​អង្គ​ធ្វើ​ទុក្ករកិរិយា​៦​ខែ មាន​ដើម​រាំង​ធំ​ជា​ពោធិព្រឹក្ស មាន​អគ្គ​សាវក​២​រូប ឧបដ្ឋាក​១​រូប អគ្គសាវិកា​២​រូប មាន​សាវក​សន្និបាត​៣ ព្រះ​អង្គ​មាន​ជន្មាយុ​ប្រមាណ​៦០​ពាន់​ឆ្នាំ ទើប​បរិនិព្វាន ។

សម័យ​នោះ​ព្រះ​សុគត​នៃ​យើង​ទ្រង់​កើតជា​ស្ដេច​ចក្រ​ព្រះ​នាម​សុ​ទស្សនៈ បាន​ប្រគេន​ចង្ហាន់​នឹង​សំពត់​សាដក​ដល់​ព្រះសង្ឃ​មាន​ព្រះពុទ្ធ​ជា​ប្រធាន ហើយ​បួស​ក្នុង​សំណាក់​ព្រះ​ជិនស្រី​អង្គ​នោះ ព្រះពុទ្ធ​វេស្សភូ​ទ្រង់​ទាយ​ថា ស្ដេច​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ក្នុង​អនាគតកាល​មិន​ខាន ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ