ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិបត្តិ​ការ​បង្ក្រាប​សង្វៀន​​បញ្ជល់​មាន់​ឃាត់ខ្លួន​បុរស​៣​នាក់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​បែក​ចាន​និង​ប៉ុស្តិ៍​ឆក់​ឈើ​នាង បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ហើយ​បាន​ឃាត់ខ្លួន​បុរស​៣​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០…

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​បែក​ចាន​និង​ប៉ុស្តិ៍​ឆក់​ឈើ​នាង បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​កន្លែង ហើយ​បាន​ឃាត់ខ្លួន​បុរស​៣​នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​ចំណុច​ដីចំការ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បុរស​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៣​នាក់​ខាងលើ រួម​មាន​១-​ឈ្មោះ​ឈី​វ នី អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ត្រឹប សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ២-​ឈ្មោះ​ស៊ិ​ន ខ្នា អាយុ​៣៥​ឆ្នាំ មុខរបរ​ជាង​ម៉ាស៊ីន មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​សំរោង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​៣-​ឈ្មោះ​ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ទ្រា ឃុំ​បែក​ចាន ស្រុក​អង្គ ស្នួល ខេត្តកណ្តាល​។

នគរបាល​ដកហូត​វត្ថុ​តាង​រួម​មាន មាន់​ជល់​១​ក្បាល​, ឡាំង​ក្រដាស​យ​ហ៊ុម​ព័ទ្ធ​ធ្វើ​សង្វៀន​មួយ​ចំនួន​, ចង្ក្រានហ្គាស់​១, ធុង​ប៉េ​ត្រូ​ចំនួន​២, ឆ្នាំង​១, កាំបិត​ចុង​ស្រួច​១, បោយ​ដងទឹក​ពណ៌​ក្រហម​១, លុយ​ចំនួន​៤២​ម៉ឺន​រៀល​, លុយ​១០០​ដុល្លារ​, ម៉ូតូ​ចំនួន​៥​គ្រឿង រួម​មាន​១-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ ព្រៃវែង ១R-៨៤១៦, ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១HD-៩៧៥៦, ៣-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DG-៨៧៨៣, ៤-​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FE-៤៩២២, ៥-​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លី​ក ស៊េរី​ឆ្នាំ​២០០១ ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ តាកែវ ១H-៥៥៦០ និង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង ។

នគរបាល​បាន​ប្រាប់​ថា សង្វៀន​ជល់​មាន់​ខាងលើ​នោះ​បាន​បើក​លេង​ដោយ​លួចលាក់​ហើយ​មានការ​ភ្នាល់​លុយ​ច្រើន​ៗ​ថែម​ទៀត​ផង ហើយ​មុន​និង​ឈាន​ដល់​ការ​ចុះ​បង្ក្រាប​បាន​នេះ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល រួម​ជាមួយ​នគរបាល​ប៉ុស្តិ៍​បែក​ចាន និង​ប៉ុស្តិ៍​ឆក់​ឈើ​នាង ក្រោម​ការ​បញ្ជា​និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​មាន សំណាង បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​រក​ឃើញ​ទីតាំង​នោះ ទើប​ចុះ​ទៅ​បង្ក្រាប ដោយ​មាន​អ្នកលេង​ច្រើន​ដែរ ប៉ុន្តែ​ខណៈ​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់ មនុស្ស​មួយ​ចំនួន​បាន​រត់គេច​អស់ ដោយ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់ ព្រមទាំង​វត្ថុ​តាង​ខាងលើ​រួច​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្ដាល​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ