ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​បិទ​ការ​ចូល​ប្រទេស​អឺរ៉ុប​៣០​ថ្ងៃ

4 ឆ្នាំ មុន

ប្រធាន​សហភាព​អឺ​រ៉ុ​ប បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ដោយ​ស្នើ​អោយ​បិទ​ណ្តោះ​អាសន្ន​ការ​ចូល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​។ សហភាព​អឺ​រ៉ុប​បាន​ប្រកាស​បែប​នេះ បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​មានសមាជិក ២៧​ប្រទេស បាន​ចាត់វិធានការ​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​កូ​វី​ដ​-១៩​។ ការ​ស្នើ​នេះ​នឹង​ត្រូវ​ពិនិត្យ​និង​អនុ​ម័ត​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​…

ប្រធាន​សហភាព​អឺ​រ៉ុ​ប បាន​ចេញ​សេចក្តី​ប្រកាស​មួយ ​ដោយ​ស្នើ​អោយ​បិទ​ណ្តោះ​អាសន្ន​ការ​ចូល​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​រយៈពេល​៣០​ថ្ងៃ​ ដើម្បី​ទប់ស្កាត់​មេរោគ​កូ​វី​ដ​-១៩​។

សហភាព​អឺ​រ៉ុប​បាន​ប្រកាស​បែប​នេះ បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​ នៅ​ក្នុង​សហភាព​អឺរ៉ុប​ដែល​មានសមាជិក ២៧​ប្រទេស បាន​ចាត់វិធានការ​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​កូ​វី​ដ​-១៩​។

ការ​ស្នើ​នេះ​នឹង​ត្រូវ​ពិនិត្យ​និង​អនុ​ម័ត​ដោយ​មេដឹកនាំ​សហភាព​អឺរ៉ុប​ ហើយ​វា​អាច​នឹង​ពន្យា​ពេល​ថែម​ទៀត បើសិនជា​មានការ​ចាំបាច់​។

តំបន់​អឺរ៉ុប​ឥឡូវនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ជា​តំបន់​ដែល​មានការ​រាតត្បាត​នៃ​មេរោគ​កូ​វី​ដ​១៩​ខ្លាំង​ជាង
គេ​។

នៅ​ពេល​ជាមួយ​គ្នា​នោះ ប្រទេស​បារាំង​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​ទាំង​មូ​ូ​ល ដោយសារ​តែ​មេរោគ​កូ​វី​ដ​-១៩​នេះ​ ដោយ​យក​លំនាំ​តាម​អុី​តា​លី​ ៕

អត្ថបទសរសេរ ដោយ