ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហង្សក្រហមLiverpool ក្លាយជា​ក្រុម​​​កីឡា​ករ​​​មានតម្លៃ​ថ្លៃ​​បំផុត​​លើ​​លោក

4 ឆ្នាំ មុន

យោង​តាម​ក្រុម​ស្រាវជ្រាវ CIES Football Observatory បានឱ្យ​ដឹង​ថា ក្រុម​ហង្ស​ក្រហម Liver​pool គឺជា​ក្រុម​ដែល​មាន​កីឡាករ​សរុប​ទាំងអស់ មាន​តម្លៃ​ថ្លែ​ជាងគេ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​លី​គ​កំពូល​ទាំង​៥​របស់​ទ្វីបអឺរ៉ុប​។ ជាមួយនឹង​តម្លៃ​សរុប១.៤​ពាន់​លាន​អឺ​រ៉ូ​…

យោង​តាម​ក្រុម​ស្រាវជ្រាវ CIES Football Observatory បានឱ្យ​ដឹង​ថា ក្រុម​ហង្ស​ក្រហម Liver​pool គឺជា​ក្រុម​ដែល​មាន​កីឡាករ​សរុប​ទាំងអស់ មាន​តម្លៃ​ថ្លែ​ជាងគេ​ក្នុង​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នៅ​លី​គ​កំពូល​ទាំង​៥​របស់​ទ្វីបអឺរ៉ុប​។

ជាមួយនឹង​តម្លៃ​សរុប១.៤​ពាន់​លាន​អឺ​រ៉ូ​ ដែល​ធ្វើ​ឱ្យ Liverpool ឈរ​នៅ​លើ​តារាង​នាំមុខ​ក្រុម​រួម​លី​គ​មេឃ​​​ខៀវ Manchester City ដែល​ស្ថិត​ក្នុង​លំដាប់​ទី​២ ដែល​មាន​តម្លៃ១.៣​ពាន់​លាន​អឺ​រ៉ូ​ ។

ស្រប​ពេល​ដែល​ក្រុម​តោ​ខៀវ Chelsea ឈរ​នៅ​លេខ ៥ រីឯ​ក្រុម​បិសាច​ក្រហម Manchester United នៅ​លេខ​៦ និង​មាន់​ខា​យ​មាស Tottenham Hotspur ស្ថិត​នៅ​លេខ​៩ ។ ដោយឡែក​ក្រុម​កំពូល​ទាំង​២​របស់​អេ​ស្ប៉ា​ញ Barcelona និង Real Madrid ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣ និង​៤​។

អត្ថបទសរសេរ ដោយ