ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ប្រកាសសង្គ្រាម និង​បិទ​ប្រទេស​ដូច​អ៊ី​តា​លី​ដែរ

4 ឆ្នាំ មុន

ប្រទេស​បារាំង​បាន​ប្រកាស​នៅ​ថ្ងៃនេះ ដោយ​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​ដោយ​យក​លំនាំ​តាម​អ៊ី​តា​លី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩ ហើយ​ប៉ូលិស​រហូត​ដល់​មួយ​សែន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​អនុវត្តន៍​បទបញ្ជា​នេះ ។ លោក​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ថា ឥឡូវនេះ​យើង​ប្រកាសសង្គ្រាម ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ទៅ​កាន់​ប្រជាជន​បារាំង…

ប្រទេស​បារាំង​បាន​ប្រកាស​នៅ​ថ្ងៃនេះ ដោយ​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​ដោយ​យក​លំនាំ​តាម​អ៊ី​តា​លី ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​កូ​វី​ដ​១៩ ហើយ​ប៉ូលិស​រហូត​ដល់​មួយ​សែន​នាក់​នឹង​ត្រូវ​ដាក់​ពង្រាយ ដើម្បី​អនុវត្តន៍​បទបញ្ជា​នេះ ។

លោក​ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ថា ឥឡូវនេះ​យើង​ប្រកាសសង្គ្រាម ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ទៅ​កាន់​ប្រជាជន​បារាំង លោក​បាន​ស្នើ​អោយ​ប្រជាជន​បារាំង​ស្នាក់​នៅ​ក្នុងផ្ទះ បើសិនជា​ពួក​គេ​មិន​ត្រូវ​ទៅ​ធ្វើការ ទៅ​ទិញ​ម្ហូបអាហារ ទៅ​មន្ទីរពេទ្យ ឬ​ហាត់ប្រាណ ។

លោក​និយាយ​បន្ត​ទៀត​ថា នរណា​ដែល​ល្មើស​នឹង​ការ​រឹត​បន្តឹង​នេះ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស ។ នេះ​ជា​អ្វី​ដែល​ប្រជាជន​បារាំង​មិន​បាន​រំពឹងគិត ប៉ុន្តែ​កាលទេស​: បាន​តម្រូវ​អោយ​យើង​ធ្វើ​ដូច្នេះ ។ យើង​មិនមែន​ធ្វើសង្គ្រាម​ជាមួយ​កងទ័ព​ដទៃ ឬ​ប្រទេស​ដទៃ​ទេ ប៉ុន្តែ​សត្រូវ​របស់​យើង​នៅ​ពេល​នេះ គឺ​យើង​មើល​វា​មិនឃើញ​ទេ ហើយ​វា​កំពុង​នៅ​ទី​នេះ និង​កំពុង​តែ​ខ្លាំង​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ