ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​បាល់ទាត់​អេ​ស្ប៉ា​ញ​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​វីរុស Covid-19

4 ឆ្នាំ មុន

គ្រូបង្វឹក​ក្រុមបាល់ទាត់ Atletico Portada Alta នៅ​ប្រទេស​អេ​ស្ប៉ា​ញ​លោក Francisco Garcia បាន​ទទួលមរណភាព​ត្រឹម​វ័យ​២១​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​រី​រុស Covid-19…

គ្រូបង្វឹក​ក្រុមបាល់ទាត់ Atletico Portada Alta នៅ​ប្រទេស​អេ​ស្ប៉ា​ញ​លោក Francisco Garcia បាន​ទទួលមរណភាព​ត្រឹម​វ័យ​២១​ឆ្នាំ បន្ទាប់​ពី​បាន​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយសារ​រី​រុស Covid-19 គួប​ផ្សំ​នឹង​រូបគេ​មាន​ជំងឺមហារីក​ឈាម​ស្រាប់​។

Francisco Garcia ដែល​ធ្លាប់​បម្រើ​ការ​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​យុវជន​របស់​ក្លិប Atletico Portada Alta ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Malaga ចាប់តាំងពី​ឆ្នាំ ២០១៦ បាន​ក្លាយជា​ជន​រង​គ្រោះ​ទី​៥ និង​ក្មេង​ជាងគេ​បំផុត ដែល​ស្លាប់​ដោយសារ​វីរុស Covid-19 នៅ​ក្នុង​តំបន់​មួយ​នេះ​។

បុរស​ជនជាតិ​អេ​ស្ប៉ា​ញ​ខាងលើ បាន​ទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ បន្ទាប់​ពី​បាន​ធ្វើតេស្ត​ឃើញ​ថា​មាន​សញ្ញា​វិជ្ជមាន​សម្រាប់​វីរុស Covid-19 កាលពី​ស​ប្តា​ហ៍​មុន ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ Malaga ដើម្បី​ព្យាបាល​។

ពេល​មក​ដល់​មន្ទីរពេទ្យ Garcia ត្រូវ​បាន​គេ​រក​ឃើញ​ថា កំពុង​ទទួល​រង​នូវ​ជំងឺមហារីក​ឈាម ដែល​ធ្វើ​ឱ្យ​គេ​ងាយ​រង​គ្រោះ​ខ្លាំង​ទៅ​នឹង​វីរុស​ដែល​កំពុង​រាលដាល​ពាសពេញ​ពិភពលោក​។

ជាមួយ​គ្នា​នេះ​ផង​ដែរ​ក្លិប Atletico Portada Alta បាន​ចេញ​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​មួយ​តាម​រយៈ​បណ្តាញ​សង្គម បន្ទាប់​ពី​មរណភាព​របស់ Garcia ដោយ​បាន​សរសេរ​ថា «​យើង​ចង់​សម្តែង​នូវ​ការ​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត ចំពោះ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​ជិត​ស្និទ្ធ​របស់​គ្រូបង្វឹក​របស់​យើង​ឈ្មោះ Francisco García​ដែល​បាន​ចាក​ចេញពី​យើង​ជា​អកុសល​នៅ​ថ្ងៃនេះ​»៕ (ដកស្រង់​ចេញពី Goal.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ