ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​នឹង​ឡើង​កំ​ដៅ​ដល់​៣៩​អង្សា​សេ ហើយ​មាន​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ពី​ថ្ងៃ​ទី​១៧ ដល់​២៣ មីនា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៧ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមីនា​នេះ អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឡើង​កម្ដៅ​ដល់ 39…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី ១៧ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមីនា​នេះ អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ឡើង​កម្ដៅ​ដល់ 39 អង្សា​សេ ហើយ​មាន​​ផ្គរ ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ការ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ស្តី​ពី​អាកាសធាតុ​បាន​លើក​ឡើង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​បន្តបន្ទាប់ សង្កេត​ឃើញ​ថា កម្រិត​សម្ពាធ​ទាប​នៅ​លើ​ផ្ទៃដី និង​សម្ពាធ​ខ្ពស់​នៅ​រយៈកម្ពស់​គ្របដណ្តប់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ធាតុអាកាស​បន្ត​ក្តៅ​នៅ​ពេល​ថ្ងៃ ៖ ១.​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​មាន​ពី​៣៧-៣៩​អង្សា​សេ ។

ស្ថានភាព​បែប​នេះ​អាច​មាន​ភ្លៀង​កម្រិត​តិច​ទៅ​មធ្យម ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ ចំណែក​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​ឦសាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អតិប្បរមា​ពី​៣៤-៣៦​អង្សា​សេ ។ តំបន់​នៅ​មាត់សមុទ្រ មាន​សី​ណ្ហ​ភាព​អប្បរ​មា​ពី​២៦-២៨​អង្សា​សេ និង​សីតុណ្ហភាព​អ​តុ​ប្បរមា​៣៥-៣៧​អង្សា​សេ​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី​១៧-២៣​ខែមីនា នឹង​អាច​មាន​ភ្លៀង​ខ្សោយ ដោយឡែក​តែ​ខេត្តកោះកុង​នឹង​អាច​មាន​ភ្លៀង​នៅ​ក្នុង​កម្រិត​តិច​ទៅ​មធ្យម ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​អំពាវនាវ​ថែរក្សា​សុខភាព​ចំពោះ​ការ​កើន​កម្តៅ និង​សូម​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​២១ មីនា ឆ្នាំ​២០២០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ