ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូ​តា​និង​ស្វាមី​រំភើប​ខ្លាំង​! ទោះ​ផ្ទុះ​កូវីដ​19 ក៏​មិន​អាច​ឈ្នះ​ចិត្ត​ស្រឡាញ់​ក្នុង​ថ្ងៃ​ពិសេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​តូ​តា និង​ថៅកែ​ផលិតកម្ម ហើយ​ក៏​ជា​អ្នកជំនួញ លោក​ប៉ុ​ល វិ​បូ ហៅ​នី​ត រៀប​ការ​ពេញ​ប្រកបដោយ​ជោគជ័យ​ផ្អើល​សង្គម​សិល្បៈ​ជា​ថ្មី​ទៀត​ហើយ នា​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​តូ​តា និង​ថៅកែ​ផលិតកម្ម ហើយ​ក៏​ជា​អ្នកជំនួញ លោក​ប៉ុ​ល វិ​បូ ហៅ​នី​ត រៀប​ការ​ពេញ​ប្រកបដោយ​ជោគជ័យ​ផ្អើល​សង្គម​សិល្បៈ​ជា​ថ្មី​ទៀត​ហើយ នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ នេះ​។ អ្វី​ដែល​សំខាន់ គឺ​តារា​រូប​នេះ​រៀប​ការ​ចំ​រដូវ​កាល​ផ្អើល​ជំងឺ​វីរុស COVID-19 ដែល​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​ពេញ​ពិភពលោក ។

យ៉ាងណា​ម៉ិ​ញ ជំងឺ​នោះ​មិន​បាន​ផ្តាច់​ការ​ជិតដិត​រាប់អាន​របស់​បណ្តា​ភ្ញៀវ​ចំពោះ​សាច់ញាតិ​កូន​ក​ម្លោះ​ក្រមុំ​ឡើយ ។ ហើយ​កញ្ញា​តូ​តា អតីត​បវរកញ្ញា​លេខ​១ ខាង​សម្បក​កង់​រថយន្ត​មួយ កាលពី​ឆ្នាំ​២០០៧ ឬ​២០០៨ បាន​ជ្រើសរើស​ពោះម៉ាយ​រូប​សង្ហា​ម្នាក់​ធ្វើ​ជា​ស្វាមី​។​គ្រួសារ​ទាំង​សងខាង​បាន​សម្រេចចិត្ត​ជ្រើសរើស​ពិធី​ទាំងអស់​ផ្តុំ​គ្នា​ធ្វើ​តែ​មួយ​កន្លែង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​ត្រើយ​ម្ខាង ជា​កន្លែង​ថ្នាក់​ផ្កាយ​។

ជាក់ស្ដែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ មីនា​នេះ ដែល​ជា​ថ្ងៃ​ជប់លៀង​ធំ​ដ៏​សំខាន់​នៃ​ពិធី​នេះ​ដែរ ភ្ញៀវ​កិត្តិយស​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​ដែល​ទៅ​ចូលរួម ហើយ​ពេល​ទៅ​ដល់​ក្នុង​ពិធី​តែងតែ​សរសើរ​មិន​ដាច់​ពី​មាត់​ថា ការ​តុបតែង​ផ្កា​ភ្ញី​ថ្ងៃ​មង្គលការ តូ​តា ពិតជា​ស្រស់​ស្អាត​ខ្លាំង​ណាស់ ចាប់តាំងពី​ខ្លោងទ្វារ​ចូល រហូត​ដល់​ក្នុង ពោល​គឺ​ស្រស់​ស្អាត​មិន​ចាញ់​ពិធី​រៀប​ការ ឱ​ក សុគន្ធ​កញ្ញា ប៉ុន្មាន​ឡើយ​។

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​រំភើបចិត្ត គឺ តូ​តា និង​លោក​នី​ត នឹក​ស្មាន​មិន​ដល់​ពេល​ឃើញ​ភ្ញៀវ​មក​កកកុញ មិន​ខ្លាច​ផល​ប៉ះពាល់​បញ្ហា COVID-19 នេះ​ឡើយ​។ នា​បរិយាកាស​នោះ គេ​ឃើញ​មានការ​ដាក់​ទឹក​អាល់កុល និង​ជែ​ល​លាងដៃ បញ្ចេញ​ជា​ច្រើន​ដប ឬ​កំប៉ុង ដើម្បី​ជំនួញ​ស្មារតី​ភ័យ​ខ្លាច​។

ហើយ​លោក​ប៉ុ​ល វិ​បូ ហៅ​នី​ត គ្រង​ឈុត​កូនកំលោះ​កាត់​នំ​យ៉ាង​សង្ហារ ក្នុង​ពេល​តូ​តា​រំលេច​រ៉ូ​ប​យ៉ាង​ប្រណីត​ផង​នោះ បាន​ថ្លែង​នៅ​លើ​វេទិកា​ថា «​រំភើប​ណាស់ លោក​ជំងឺ COVID-19 មិន​អាច​យកឈ្នះ​ចិត្ត​ស្រឡាញ់​រាប់អាន​ពី​សំណាក់​ឯកឧត្តម លោក​ជំទាវ មិត្ត​សិល្បករ ព្រមទាំង​ភ្ញៀវ​ទាំងអស់​បាន​ឡើយ​»​។

សូម​ញាតិ​មិត្ត​ទាំងអស់​ប្រកបដោយ​សុខ​សុវត្ថិភាព​ទាំងអស់​គ្នា ហើយ​រំពឹង​ថា ជំងឺ​នេះ​នឹង​រសាត់​ឆ្ងាយ​ពី​កម្ពុជា យ៉ាង​ឆាប់ និង​ជូនពរ​ប្រជាជន​យើង​ទាំងអស់​រួច​ផុត​ពី​បញ្ហា​នេះ​ដែរ​។

យ៉ាងណាមិញ មិន​ទាន់​ដឹង​ថា ស្វាមីភរិយា​ទើប​រៀប​ការ​នេះ សម្រេចចិត្ត​យក​កូន​ពេល​ណា​នោះ​ទេ​។ ប៉ុន្តែ​ចាស់ទុំ ចង់ឱ្យ​មាន​បេ​ប៊ី​ឆាប់ ៗ​ដើម្បី​បាន​ចៅ​ប្រលែង​លេង មើលថែ ទាន់​នៅ​កម្លាំង​ពេញ​រឹង​មាំ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ