ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដំណើរ​ក្នុង​ជើងយន្តហោះ PG933 ពី​បាងកក​-​ភ្នំពេញ ថ្ងៃ​ទី​៩​មីនា សូម​ទូរស័ព្ទ​ទៅ 115

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៦ មីនានេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កម្ពុជា បាន​ជូនដំណឹង​ថា អ្នកដំណើរ​ម្នាក់ កាលពី​ថ្ងៃ​ទី ០៩ មីនា…

រាជធានី​ភ្នំពេញ ៖ នាម៉ោង៤និង២០នាទីរសៀលថ្ងៃទី១៦ មីនានេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​កម្ពុជា បាន​ជូនដំណឹង​ថា អ្នកដំណើរ​ម្នាក់ កាលពី​ថ្ងៃ​ទី ០៩ មីនា ២០២០ លើ​ជើងហោះហើរ​លេខ PG933 មក​ពី​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ធ្វើតេស្ត វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​-១៩ នេះ​ជា​ករណី​ចាស់ទី​៩របស់​កម្ពុជា ។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ជម្រាបជូន​ថា ប្រសិនបើ​លោកអ្នក​នៅ​លើ​ជើងហោះហើរ តែ​មួយ​ដូច​ខាងលើ ហើយ​អង្គុយ​នៅ​កៅអី ជួរ​ទី 22, 23, 24, 25, និង 26 ទាំង​អស់នេះ សូម​លោក​អ្នកធ្វើការ​ទាក់ទង ទៅកាន់​ក្រសួងសុខាភិបាល តាមរយៈ​ទូរស័ព្ទ​លេខ 115 ។

សម្រាប់​អ្នកដំណើរ​ផ្សេង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​លេខ PG933 ដដែលខាងលើនេះ លោកអ្នក​ត្រូវ​ត្រួតពិនិត្យតាមដាន​សុខភាព​របស់​លោកអ្នក​ រយៈពេល១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​ជើងហោះហើរ ចុះ​ចត​នៅ​ប្រទេស​កម្ពុជា ហើយ​ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា​ណាមួយ សូម​ទំនាក់ទំនង​ទៅ​ក្រសួងសុខាភិបាល ដោយ​ទូរស័ព្ទ​ទៅ​លេខ 115 ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ