៣ វិធី​រក្សា​ប្រសិទ្ធភាព​ការងារ​ពេល​ធ្វើ​ការ​​នៅផ្ទះ


ការ​ពន្យា​ពេល​ក្នុង​ការ​ធ្វើ​កិច្ចការ​ដែល​អ្នក​ត្រូវ​បំពេញ​អាច​ធ្វើ​ឲ្យ​កិច្ចការ​តូចតាច​មួយ​ក្លាយទៅជា​បញ្ហា​ដ៏​សែន​ធំ​ដែល​អ្នក​ស្ទើរតែ​មិន​អាច​ឆ្លង​ផុត​រួច ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ពន្យា​ពេល​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​អាច​ប៉ះពាល់​ដល់​សុខភាព ទ្រព្យសម្បត្តិ និង​សុភមង្គល​របស់​មនុស្ស​បាន ។

ដំណោះស្រាយ​នៃ​បញ្ហា​នេះ គឺ​ទឹកចិត្ត​របស់​មនុស្ស ឬ​ការ​ចង់​ធ្វើ​សកម្មភាព ឬ​ឈាន​ទៅ​រក​គោលដៅ​របស់​មនុស្ស​ជាដើម ។ ពេល​ខ្លះ​ទឹកចិត្ត​មនុស្ស​កើត​ចេញ​ពេល​ដែល​មនុស្ស​ចេញ​សកម្មភាព ហើយ​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​កិច្ចការ​ច្រើន​ដោយ​មាន​ប្រសិទ្ធភាព​ទោះជា​អ្នកធ្វើការ​នៅផ្ទះ​ពិតមែន​ក្តី ។

១. បញ្ចប់​វដ្ដ​នៃ​ការ​ខ្ជិលច្រអូស ៖
ការ​ចៀសវាង​កិច្ច​ការងារ​ធ្វើ​ឲ្យ​មនុស្ស​ព្រួយបារម្ភ​ច្រើន ដែល​ជំរុញ​ឲ្យ​មនុស្ស​កាន់តែ​ជៀសវាង​កិច្ច​ការងារ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។ ដើម្បី​បញ្ចប់​វដ្ត​នេះ​អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ជៀសវាង​កិច្ចការ​នោះ ។ មនុស្ស​មួយ​ចំនួន​ជៀសវាង​ការងារ​ព្រោះ​ពួក​គេ​ខ្លាច​បាត់បង់​អ្វីមួយ ខណៈ​ដែល​មនុស្ស​មួយ​ចំនួន​ទៀត​ចៀសវាង​ការងារ​ព្រោះ​ពួក​គេ​គិត​ថា​ពួក​គេ​មិន​មាន​អារម្មណ៍​ក្នុង​ការ​ធ្វើ​វា ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ គឺ​អ្នក​មិន​ចាំបាច់​មាន​អារម្មណ៍​ដើម្បី​អាច​ធ្វើ​អ្វីមួយ​ចេញ​បាន​ទេ ។

២. កុំ​ឈប់​បន្ទាប់​ពី​សម្រេច​បាន​អ្វីមួយ​ហើយ ៖
ជា​ទូទៅ​ប្រសិទ្ធភាព​ការងារ​របស់​មនុស្ស​កើនឡើង បន្ទាប់​ពី​ពួក​គេ​បាន​សម្រេច​នូវ​កិច្ចការ​អ្វីមួយ ដូច្នេះ​រាល់ពេល​ដែល​អ្នក​បាន​បញ្ចប់​កិច្ចការ​មួយ​ហើយ អ្នក​គួរតែ​ប្រើ​ពេលវេលា​បន្ទាប់​ដើម្បី​បំពេញ​​នូវ​កិច្ចការ​ដទៃ​ទៀត​ខណៈ​ដែល​អ្នក​កំពុង​តែ​មាន​ទឹកចិត្ត​និង​កម្លាំង​ក្នុង​ការ​ធ្វើការ ។

៣. បង្កើត​ទម្លាប់​ល្អ​ៗ និង​តាមដាន​លទ្ធផល​របស់​ខ្លួន ៖
មនុស្ស​ចូល​ចិត្ត​មើលឃើញ​លទ្ធផល​ដែល​ខ្លួន​បាន​សម្រេច​ប្រោះ​វា​ផ្តល់​ជា​កម្លាំង​លើកទឹកចិត្ត​ដែល​ជំរុញ​ឲ្យ​ពួក​គេ​កាន់តែ​ខិតខំ​ប្រឹងប្រែង​បន្ត​ថែម​ទៀត ។ ដោយហេតុ​ដូចនេះ​អ្នក​គួរតែ​បង្កើត​ទម្លាប់​ធ្វើការ​ល្អ​ៗ​ដូច​ជា​ការ​មិន​មើល​ប្រព័ន្ធ​សង្គម​រាល់ពេល​អ្នក​អង្គុយ​នៅ​តុ​ធ្វើការ​ជាដើម រួច​តាមដាន​មើល​លទ្ធផល​របស់​អ្នកជា​រៀងរាល់ថ្ងៃ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ entrepreneur (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

១០:៥៦ | ក្នុងស្រុក

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ក្នុង​ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ទូ​ទាំង​ប្រទេស និង​ប្រមូល​ថវិកា​ក្នុង​ការ​ជួយ​គាំទ្រ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ