ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ណែនាំ​វិធី​ដាក់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​ដោយ​ធ្វើ​នៅ​តាម​ផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ពី​នីតិវិធី​ដាក់​ដោយឡែក​រយៈពេល​១៥​ថ្ងៃ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ១៦ ខែមីនា​នេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែនាំ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​វិធានការ​និង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តីណែនាំ​ពី​នីតិវិធី​ដាក់​ដោយឡែក​រយៈពេល​១៥​ថ្ងៃ​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ ។ យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួងសុខាភិបាល​នៅ​ថ្ងៃ​ទី ១៦ ខែមីនា​នេះ ក្រសួង​បាន​ឲ្យ​ដឹង​ថា តាម​ការ​ណែនាំ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​វិធានការ​និង​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ នៅ​ថ្ងៃ​ទី​១៥ មីនា​នេះ ។

ក្រសួងសុខាភិបាល​សូម​ធ្វើការ​ណែនាំ​ដល់​បុគ្គល​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក នៅ​ក្នុងផ្ទះ​រយៈពេល​១៤​ថ្ងៃ នៅ​ក្នុង​បន្ទប់​ដាច់​ដោយឡែក​ដូច​ខាងក្រោម ៖ បន្ទប់​ត្រូវ​មាន​ខ្យល់អាកាស​ចេញចូល​ល្អ ។ ប្រសិនបើ​បន្ទប់​តែ​មួយ មិន​អាច​ធ្វើ​បាន​ទេ នៅ​រក្សា​យ៉ាងណា ២ ម៉ែត្រ​ឆ្ងាយ​ពី​សមាជិកគ្រួសារ ។ កាត់​បន្ថយ​ការ​ប្រើប្រាស់​កន្លែង​ទំនេរ​រួម កាត់​បន្ថយ​កន្លែង​រស់នៅ​រួម ។

អំឡុង​ពេល ១៤​ថ្ងៃ​ទៅ​តាម​ដែល​សុខភាព​ផ្ទាល់ខ្លួន និង​រោគ​សញ្ញា​រួម​មានការ​ក្អក​កម្ដៅ ឈឺបំពង់ក ការ​ហត់ ពិបាក​ផ្លូវដង្ហើម ឬ​រោគ​សញ្ញា​ផ្សេង​ៗ ។ ត្រូវ​សំអាត​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ពិសេស​ការ​ប៉ះពាល់ និង​ទឹក​លំ​អិ​ល​ផ្លូវដង្ហើម ។ ត្រូវ​ប្រើប្រាស់​កន្សែង​ប្រដាប់​អនាម័យ​ខ្ទប់​ច្រមុះ និង​មាត់​នៅ​ពេល​ក្អក​កណ្ដាស់ រួច​ហើយ​ត្រូវ​បោះចោល​ប្រញាប់​ក្នុង​ធុងសំរាម​…៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ