ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ចិនដីគោក​មាន​អ្នក​ឆ្លង​ថ្មី​ត្រឹម​១៦​នាក់

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៦​មីនា​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​វីរុស​COVID-19​ចំនួន​១៦​នាក់​ថ្មី និង​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១៤​នាក់​នា​ថ្ងៃ​ទី​១៥​មីនា​នៅ​ចិនដីគោក​។ អ្នក​បាត់​បង់​ជីវិត​​ទាំងអស់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។ ម្យ៉ាងវិញទៀត​នា​ថ្ងៃ​ទី​១៥​មីនា​មនុស្ស​៨៣៨​នាក់​ទៀត បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ចំណែក​ចំនួន​អ្នក​ជំងឺ​ធ្ងន់​នៅ​សល់​៣.០៣២​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក…

ប្រទេស​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​១៦​មីនា​ថា បាន​ទទួល​ព័ត៌មាន​ទាក់ទិន​នឹង​អ្នក​ឆ្លង​វីរុស​COVID-19​ចំនួន​១៦​នាក់​ថ្មី និង​ពី​អ្នក​បាត់​បង់​ជីវិត​​ថ្មី​១៤​នាក់​នា​ថ្ងៃ​ទី​១៥​មីនា​នៅ​ចិនដីគោក​។

អ្នក​បាត់​បង់​ជីវិត​​ទាំងអស់​ត្រូវ​បាន​កត់សម្គាល់​ឃើញ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​។ ម្យ៉ាងវិញទៀត​នា​ថ្ងៃ​ទី​១៥​មីនា​មនុស្ស​៨៣៨​នាក់​ទៀត បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្រោយ​ជា​សះស្បើយ ចំណែក​ចំនួន​អ្នក​ជំងឺ​ធ្ងន់​នៅ​សល់​៣.០៣២​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​ចិនដីគោក បាន​ឡើង​ដល់​៨០.៨៦០​នាក់ ​ក្នុង​នោះ​៩.៨៩៨​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ​។ សរុប​អ្នកជំងឺ​៦៧.៧៤៩​នាក់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ ក្រោយ​ជា​សះស្បើយ​ហើយ​មនុស្ស​៣.២១៣​នាក់​បាត់​បង់​ជីវិត​។

កូរ៉េ​ខាងត្បូង​ចំនួន​អ្នក​ឆ្លង​ថ្មី​បន្ត​ធ្លាក់​ចុះ
នៅ​កូរ៉េ​ខាងត្បូង​ចំនួន​អ្នក​ឆ្លង​វីរុស​នោះ​ថ្មី​បន្ត​ធ្លាក់​ចុះ​គិត​មក​ដល់​ថ្ងៃ​ទី​១៦​មីនា ។ ប្រទេស​នោះ​រាយការណ៍​ពី​អ្នក​ឆ្លង​ថ្មី​៧៤​នាក់​ដែល​មានការ​ចុះ​ថយ​បន្តិច បើ​ប្រៀបធៀប​ទៅ​នឹង​៧៦​នាក់​នា​ពេល​មុន​នេះ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ​ឡើង​ដល់​៨.២៣៦​នាក់​។ រហូត​មក​ទល់​ពេល​នេះ​អ្នក​ជំ​ងឹ​៧៥​នាក់​ភាគច្រើន​ជា​មនុស្ស​ចាស់​មាន​ជំ​ងឹ​ប្រចាំ​កាយ​ស្រាប់​បាន​បាត់​បង់​ជីវិត។

អ៊ី​រ៉​ង់​ចំនួន​អ្នក​បាត់​បង់​ជីវិត​ឡើង​ដល់​៧២៤​នាក់
ក្រសួង​សុ​ខា​ភិ​បាល​អ៊ី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​១៥​មីនា ពី​អ្នក​ជំ​ងឹ​១១៣​នាក់​ទៀត​បាត់​បង់​ជីវិត​​ដែល​នោះ​ជា​ចំនួន​ដ៏​ច្រើន​ក្នុង​១​ថ្ងៃ​នៃ​អ្នក​បាត់​បង់​ជីវិត​ក្នុង​ប្រទេស​នោះ ដោយសារ​វីរុស​COVID-19 នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិតសរុប​ឡើង​ដល់​៧២៤​នាក់​ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​១៣.៩៣៨​នាក់ នាំ​ឲ្យ​អ៊ី​រ៉​ង់​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​លើ​ពិភពលោក​។ អាជ្ញាធរ​និយាយ​ថា​បាន​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​ថ្មី​១.២០៩​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែស​ម្រួ​ឡ​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ