ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ដែល​មិន​ចូល​ចិត្ត​ចាយ​លុយ​ប្រាប់​ពី​មូលហេតុ​ទិញ​នាឡិកា​​

4 ឆ្នាំ មុន

លោក​មហាសេដ្ឋី ក្រា​ហាម ស្ទី​ផិ​ន (Graham Stephan) បាន​ទទួលស្គាល់​ថា​ លោក​ជា​មនុស្ស​ដែល​រិះ​លុយ​ខ្លាំង​ជាងគេ​លើ​លោក​នេះ ។ លោក​ជាតា​រា YouTube…

លោក​មហាសេដ្ឋី ក្រា​ហាម ស្ទី​ផិ​ន (Graham Stephan) បាន​ទទួលស្គាល់​ថា​ លោក​ជា​មនុស្ស​ដែល​រិះ​លុយ​ខ្លាំង​ជាងគេ​លើ​លោក​នេះ ។ លោក​ជាតា​រា YouTube និង​វិនិយោគិន​លើ​អចលនទ្រព្យ​អាយុ ២៩​ឆ្នាំ​មួយ​រូប​ ដែល​រក​ចំណូល​បាន​ប្រមាណ២២០,០០០​ដុល្លារ​ក្នុង​មួយ​ខែ ប៉ុន្តែ​នៅ​តែ​មិន​ព្រម​ចាយវាយ​លុយ​លើ​សម្ភារមួយ​ចំនួន​ដូច​ជា​កាហ្វេ និង​សម្លៀក​បំពាក់​ប្រេ​ន​ៗ ។

លោក​បាន​ប្រាប់​មក​ថា​ លោក​សន្សំ​ប្រមាណ៩៩%​នៃ​ប្រាក់​ចំណូល​របស់​លោក​ទៅ​ហើយ ខណៈ​ដែល​អះ​អាង​ថា​លោក​ចូល​ចិត្តការ​សន្សំ​លុយ និង​ការ​ប្រើប្រាស់​លុយ​ដើម្បី​រក​ចំណូល​បន្ថែម​ឲ្យ​មក​លោក ។ ប៉ុន្តែ​​មាន​សម្ភារមួយ​ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​សម្រាប់​លោក​នោះ គឺ​នាឡិកា​មួយ Zenith El Primero A386 ឆ្នាំ 1969 ដែល​លោក​ទើបតែ​បាន​ទិញ​ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​វា​មាន​តម្លៃ១៩,៧០០​ដុល្លារ ។ វា​ក៏​ជា​នាឡិកា​ដែល​លោក​ធ្លាប់​ទទួល​បាន​ពី​លោកតា​របស់​លោក​ផង​ដែរ ។

លោក ស្ទី​ផិ​ន បាន​និយាយ​ប្រាប់​ដល់​សារព័ត៌មាន​ថា លោកតា​របស់​លោក​ទទួល​បាន​នាឡិកា​ខាងលើ​ជា​អំណោយ​ព្រោះ​ពេល​នោះ​លោក​បាន​ធ្វើការ​ជាមួយនឹង Zenith ប៉ុន្តែ​លោកតា​របស់​លោក​មិន​ដែល​ពាក់​វា​ទេ ហើយ​លោក​បាន​ដាក់​វា​ទុក​ក្នុង​ប្រអប់​ទុក​រហូត​ដល់ ៤០​ឆ្នាំ ។ ពេល​ដែល​លោកតា​របស់​លោក​បាន​ទទួលមរណភាព​ហើយ មាន​មនុស្ស​ច្រឡំ​បោះ​នាឡិកា​នោះ​ចោល​ព្រោះ​វា​ចាស់​និង​ខូច​បាត់ ។

មុន​ពេល​វា​ត្រូវ​បាន​បោះចោល លោក ស្ទី​ផិ​ន បាន​រក​ឃើញ​វា​ហើយ​ក៏​យក​វា​ទុក​ព្រោះ​គិត​ថា​វា​មាន​រូបរាង​ស្អាត ។ មិនយូរ​ប៉ុន្មាន លោក​បាន​ស្រាវជ្រាវ​បន្ថែម​លើ​នាឡិកា​នេះ និង​ប្រទះ​ឃើញ​ថា​វា​មាន​ប្រវត្តិ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ។ កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន Zenith បាន​លក់​នាឡិកា​ខាងលើ​ក្នុង​កម្មវិធី​ខួប​គំរប់ ៥០​ឆ្នាំ​របស់​នាឡិកា​នេះ ហើយ​ពួក​គេ​មាន​តែ ៥០​គ្រឿងក្នុង​ស្តុក​ទេ ។ ជា​លទ្ធផល លោក ស្ទី​ផិ​ន បាន​ទិញ​នាឡិ​កាចុង​ក្រោយ​ដែល​មាន​តម្លៃ ១៩,៧០០​ដុល្លារ ។

លោក​បាន​បន្ត​ថា «​វា​ប្រាកដជា​អ្វី​ដែល​ថ្លៃ​ជាងគេ​ដែល​ខ្ញុំ​បាន​ទិញ​មក​ហើយ ប៉ុន្តែ​សម្រាប់​នាឡិកា​គឺ​មាន​នាឡិកា​ជា​ច្រើន​ដែល​ជា​ការ​វិនិយោគ​ដ៏​ល្អ ហើយ​នាឡិកា​ភាគច្រើន​អាច​រក្សា​តម្លៃ​បាន​យូរ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ