ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ និង​អា​មេ​រិ​ក ​ដណ្ដើម​ធ្វើ​ម្ចាស់​វ៉ាក់សាំង​ប្រឆាំង ​COVID-19

4 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់​-​សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​របស់​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក របស់​លោក​ដូ​ណា​ល់​ត្រាំ​ថា ប៉ុនប៉ង​ដណ្ដើម​ធ្វើ​ម្ចាស់​គម្រោង​វ៉ាក់សាំង​ប្រឆាំង​វីរុស ​COVID-19 ដែល​ផលិត​ដោយ​មន្ទីរ​ពិសោធន៍​អា​ល្លឹ​ម៉​ង់​មួយ…

ប្រទេស​អា​ល្លឺ​ម៉​ង់​-​សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាល​របស់​អធិការបតី​អា​ល្លឺ​ម៉​ង់​លោកស្រី​អេ​ន​ចឺ​ឡា​ម័​រ​កែ​ល កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា​ បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក របស់​លោក​ដូ​ណា​ល់​ត្រាំ​ថា ប៉ុនប៉ង​ដណ្ដើម​ធ្វើ​ម្ចាស់​គម្រោង​វ៉ាក់សាំង​ប្រឆាំង​វីរុស ​COVID-19 ដែល​ផលិត​ដោយ​មន្ទីរ​ពិសោធន៍​អា​ល្លឹ​ម៉​ង់​មួយ និង​ព្រមាន​ថា ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​វ៉ាក់សាំង​នោះ​ត្រូវ​ផលិត​នៅ​អឹ​រ៉ុ​ប​។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់​លោក​PETER ALTMAIER​តាម​ទូរទស្សន៍​រដ្ឋ​ARD បាន​តវ៉ា​ថា អា​ល្លឹ​ម៉​ង់​មិនមែន​លក់ដូរ​ឡើយ ហើយ​រដ្ឋមន្ត្រី​មហាផ្ទៃ​អា​ល្លឺ​ម៉​ង់​អះអាង​ពី​ភាព​ត្រឹមត្រូវ​នៃ​ព័ត៌មាន​ដែល​ចេញផ្សាយ​នា​ថ្ងៃ​នោះ​ដែរ ដោយ​កាសែត​អា​ល្លឹ​ម៉​ង់ DIE WELT​ស្ដី​ពី​ការ​ប៉ុនប៉ង​របស់​ប្រធានាធិប​អា​មេ​រិ​ក លោក​ដូ​ណា​ល់​ត្រាំ ធ្វើការ​គាបសង្កត់ លើ​មន្ទីរពិសោធន៍​អា​ល្លឺ​ម៉​ង់ ទាមទារ​ប្រាក់​ដ៏​ច្រើន​មហាសាល​មួយ​។

អា​ល្លឺ​ម៉​ង់​ពេល​នេះ​កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ដែល​ឆ្លង​ដល់​មនុស្ស​ជិត​៥.០០០​នាក់​និង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់​ហើយ​ក្នុង​ប្រទេស​នេះ​។ មន្ទីរ​ពិសោធន៍​អា​ល្លឺ​ម៉​ង់ CUREVAC​ស្ថិត​នៅ​ក្រុង​TUBINGEN​ភាគ​និរតី​ប្រទេស ជា​មន្ទីរពិសោធន៍​មួយ​ក្នុង​ចំណោម​មន្ទីរពិសោធន៍​នានា នៃ​ពិភពលោក​ដែល​ធ្វើការ​រុករក​វ៉ាក់សាំង​ប្រឆាំង​វីរុស​នេះ ដោយ​ទទួល​ការ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​។

មន្ទីរពិសោធន៍​នេះ​អះអាង​ថា នា​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​ខ្លួន​អាច​បង្ហាញ​គម្រោង​នៃ​វ៉ាក់សាំង​មួយ ដែល​នឹង​ធ្វើការ​សាកល្បង​គ្លីនិក​។

គេ​ថា​លោក​ត្រាំ​សាកល្បង​ទាញ​យក​ប្រាក់​ច្រើន​លាន​ដុល្លារ​ពី​បណ្ដា ក្រុម​អ្នក​វិទ្យាសាស្ត្រ​អា​ល្លឹ​ម៉​ង់ ដែល​ធ្វើការ​លើ​គម្រោង​វ៉ាក់សាំង​នោះ ឬ​ដណ្ដើម​ធ្វើ​ម្ចាស់​ដោយសារ​ប្រទេស​លោក​បាន​វិនិយោគ​ក្នុង​សហគ្រាស​នោះ​។

តាម​ព័ត៌មាន​ថា​ប្រធាន​អគ្គនាយក​នៃ​ក្រុង​ហ៊ុន​អា​ល្លឹ​ម៉​ង់​នោះ ត្រូវ​បាន​អញ្ជើញ​ជា​បុគ្គល ដោយ​លោក​ដូ​ណា​ល់​ត្រាំ​ទៅ​កាន់​សេត​វិមាន កាលពី​ថ្ងៃ​ទី​៣​មីនា ដើម្បី​ពិភាក្សា​ពី​ការ​ផលិត​ដោយ​ឆាប់រហ័ស វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19​មួយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ