ការពារ​វីរុស ​COVID-19​ ក្រុង​ម៉ានីល​ចាប់ផ្ដើម​រឹ​ត​ត្បិត


ប្រទេស​ហ្វ៊ី​លី​ពី​ន ៖ ក្រុង​ម៉ានីល​នា​ថ្ងៃ​ទី​១៥ ខែ​មីនា​ ឆ្នាំ២០២០ បាន​ចាប់ផ្ដើម​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 ដោយ​អនុវត្ត​បណ្ដា​វិធានការ​ដែល​សម្រេច​ដោយ​រដ្ឋាភិបាល​លោក ​RODRIGO DUTERTE ។

ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​បាន​រាំង​ខ្ទប់​ផ្លូវថ្នល់​នានា មក​កាន់​រដ្ឋធានី​ដែល​មាន​ប្រជាជន​១២​លាន​នាក់ ហើយ​ការ​ហោះហើរ​របស់​យន្តហោះ​ជើង​ក្នុងស្រុក​ចេញ​និង​ចូល​ក្រុង​ម៉ានីល​ត្រូវ​លុប​ចោល រួច​ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ទី​សាធារណៈ​ត្រូវ​ហាមឃាត់​សម្រាប់​រយៈពេល​១​ខែ​។ តាម​វិធានការ​ទាំងនោះ ចាប់ពី​ពេល​នេះ​ទៅ​ហាម​ការ​ចេញចូល​រដ្ឋធានី លើកលែងតែ​បណ្ដា​មនុស្ស​ដែល​ចាំបាច់​បំពេញការងារ ហើយ​បំរាម​គោ​ចរណ៍​ត្រូវ​ដាក់​រវាង​ម៉ោង​២០​និង​ម៉ោង​៥​ព្រឹក​។ បណ្ដា​គ្រឹះស្ថានសិក្សា​ត្រូវ​បិទ​។

នៅ​កន្លែង​ផ្សេង​ៗ​ទៀត​របស់​ប្រទេស​បណ្ដា​វិធានការ​ដែល​សំដៅ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ​ក៏​ត្រូវ​ចាត់​ផង​ដែរ​។

សរុប​នៅ​ហ្វ៊ី​លី​ពី​ន​មាន​អ្នក​ឆ្លង​វីរុស​១១១​នាក់​ក្នុង​នោះ​​​អ្នក​បាត់​បង់​ជីវិត​​៨​នាក់​។ ទោះបី​យ៉ាងណា​ការ​រិ​ត​ត្បិត​នៅ​ក្រុង​ម៉ានីល​មិនមែន​ទាំងស្រុង​នោះ​ឡើយ​។ មនុស្ស​ម្នា​ដែល​ទៅ​ធ្វើការ​នៅ​អនុ​ញ្ញាត​ឲ្យ​ចេញចូល ដោយ​ឆ្លងកាត់​បណ្ដា​ប៉ុស្តិ៍​ត្រួតពិនិត្យ ហើយ​រថយន្ត​បឺស​និង​រថភ្លើង​នៅ​បន្ត​ធ្វើ​ចរាចរណ៍​។

មុន​ការ​ប្រកាស​នា​ថ្ងៃ​ទី​១៥​មីនា​ពី​វិធានការ​នោះ ប្រជាជន​ក្រុង​ម៉ានីល​ផ្អើល​នាំ​គ្នា​ទៅ​រក​ទិញ​ស្បៀង​​ស្តុក​ទុក ខណៈ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​បាន​នាំ​គ្នា​ចាក​ចេញពី​ក្រុង​ម៉ានីល តាម​រថយន្ត​ដឹក​អ្នកដំណើរ​។ អភិបាល​ខណ្ឌ​ទាំង​១៧​នៃ​ក្រុង​ម៉ានីល បាន​ធ្វើការ​គាបសង្កត់​ដើម្បី​ឲ្យ​បណ្ដា​ផ្សារ​ទំនើប មាន​មនុស្ស​ចេញចូល​ច្រើន បិទទ្វារ​បណ្ដោះអាសន្ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ la-croix (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ