ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិិនិត្យ លុះឃាត់ឆែកបែកធ្លាយ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់ ខណៈ​ដែល​ជន​ទាំងនេះ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្លាំង​នគរបាល​ខាងលើ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ដែល​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជា​បន្តបន្ទាប់ ខណៈ​ដែល​ជន​ទាំងនេះ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្លាំង​នគរបាល​ខាងលើ បន្ទាប់​មក​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង ត្រង់​ចំណុច​ខាង​មុខ​សាលា​ខណ្ឌដង្កោ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ស​ងា្ក​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ទាំង​៥​នាក់​ខាងលើ​នោះ​រួម​មាន ១-​ឈ្មោះ ឈ​ន់ ចាន់​ដា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ភូមិ​តា​ង៉ូ​វ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ២-​ឈ្មោះ ឆាយ មុន្នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់ ស្នាក់​នៅ​ម្តុំ​វត្ត​ច្បារ​អំពៅ សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ៣-​ឈ្មោះ សឿង ចន្ទ​ត​នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៤-​ឈ្មោះ ឌឹ​ម សុវណ្ណ​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​រលាំង​គ្រើ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ និង​៥-​ឈ្មោះ ធូ បញ្ញា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​រលាំង​គ្រើ​ង ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​។

នគរបាល​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មួយ​កញ្ចប់ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១DD-៣០៦៨ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ ១GL-៤៧៩៣ ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ខាងលើ កម្លាំង​ចំរុះ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ដាក់​គោលដៅ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ចំណុច​ខាង​មុខ​សាលា​ខណ្ឌដង្កោ ផ្លូវ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ស​ងា្ក​ត់​ដង្កោ ខណ្ឌដង្កោ ។

លោកអធិការ​បាន​បន្ត​ថា​ លុះ​មក​ដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ក៏​មាន​ជនសង្ស័យ​ខាងលើ​បាន​ជិះ​ម៉ូតូ​ទៅ​ដល់​ជា​បន្តបន្ទាប់ ហើយ​កម្លាំង​ក៏​បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​ធ្វើតេស្ត​ទឹកនោម ទើប​ដឹង​ថា​មាន​សារធាតុ​ញៀន ព្រមទាំង​ឆែក​រក​ឃើញ​មាន​ថ្នាំ​ញៀន​១​កញ្ចប់​ផង​ដែរ ។​បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ