ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកក្រូច អាយ​ស៍ IZE បញ្ចេញ​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​បង្ហាញ​គន្លឹះ​ធ្វើ​ឲ្យ​ការ​ជួប ជុំ​គ្រួសារ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​កាន់តែ​សប្បាយ​រីក​រាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

សម្រាប់​រដូវ​កាល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រុមហ៊ុន​ផលិត​ទឹកក្រូច អាយ​ស៍ (IZE) បាន​ផលិត​វី​ដេ​អូ​ពាណិជ្ជកម្ម​ដ៏​ថ្មី​សន្លាង​មួយ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ដ៏​គគ្រឹកគគ្រេង​នេះ ដែល​នៅ​ក្នុង​វី​ដេ​អូ​នោះ​បាន​រំលេច​អំពី​ទិដ្ឋភាព​នៃ​ការ​ជួបជុំ​សាច់ញាតិ មិត្ត​ភ័ក្តិ ក្រុម​គ្រួសារ និង…

សម្រាប់​រដូវ​កាល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្រុមហ៊ុន​ផលិត​ទឹកក្រូច អាយ​ស៍ (IZE) បាន​ផលិត​វី​ដេ​អូ​ពាណិជ្ជកម្ម​ដ៏​ថ្មី​សន្លាង​មួយ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ដ៏​គគ្រឹកគគ្រេង​នេះ ដែល​នៅ​ក្នុង​វី​ដេ​អូ​នោះ​បាន​រំលេច​អំពី​ទិដ្ឋភាព​នៃ​ការ​ជួបជុំ​សាច់ញាតិ មិត្ត​ភ័ក្តិ ក្រុម​គ្រួសារ និង សហគមន៍​យ៉ាង​​សប្បាយ​រីករាយ ដោយ​មានការ​ពិសា​ទឹកក្រូច អាយ​ស៍ កូ​ឡា រាល់​គ្រប់​សកម្មភាព​ផង​ដែរ ។

លោកស្រី គង់ កុសល នាយិការ​ទីផ្សារ​ក្រុមហ៊ុន​ផលិត​ទឹកក្រូច អាយ​ស៍ បានឱ្យ​ដឹង​ថា​៖ «​វី​ដេ​អូ​ពាណិជ្ជកម្ម​ប្រមាណ ៣០​វិនាទី​ដែល​មានការ​ចូលរួម​សម្តែង​ពី​ក្រុម SMALLWORLD SMALLBAND នេះ មាន​គោលបំណង​លើកទឹកចិត្ត​ដល់​ការ​ជួបជុំ​មនុស្ស​ជាទី​ស្រលាញ់ លេង​ល្បែង​កម្សាន្ត និង​ពិសា​អាហារ​រួម​គ្នា​យ៉ាង​មានឱជារស​ជាមួយ​ទឹកក្រូច អាយ​ស៍ កូ​ឡា ដែល​ប្រជាជន​ខ្មែរ​និយម​ពិសា​ផង​ដែរ​» ។

លោកស្រី​បាន​បន្ថែម​ថា​៖ «​រាល់​ការ​ជួបជុំ​ទាំងអស់​ប្រាកដជា​កាន់តែ​រំភើប​ប្រសិនបើ​អ្នក​ទាំងអស់​គ្នា​មាន​ភេសជ្ជៈ​ដែល​ឆ្ងាញ់​នៅ​ក្នុង​ដៃ តួយ៉ាង​ដូច​ជា​ដេ​អូ​ពាណិជ្ជកម្ម​របស់​ទឹកក្រូច អាយ​ស៍ បាន​បង្ហាញ គឺ​ពិតជា​ធ្វើ​ឱ្យ​ការ​ជួបជុំ​របស់​អ្នក​ទាំងអស់​គ្នា​សប្បាយ ជាមួយ​ក្រុម​ចម្រៀង​ដ៏​ល្បី ដែល​បាន​ជ្រើសរើស​ពិសា​ទឹកក្រូច អាយ​ស៍ នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​» ។

លោកស្រី​ក៏​សូម​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​សូម​រីករាយ និង​ទទួល​សិរី​សួស្ដី​ឆ្នាំ​ថ្មី ឆ្នាំជូត រក​ទទួលទាន​មានបាន និង​សូម​ក្រើន​រឭក​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន រក្សា​អនាម័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ចៀស​ឆ្ងាយ​ពី​ជំងឺ​តម្កាត់​នានា​ផង​ដែរ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ទស្សនា​ស្ប៉ត​ពាណិជ្ជកម្ម​ទឹកក្រូច អាយ​ស៍ ខាងក្រោម​នេះ ៖

https://www.facebook.com/IzeCambodia/videos/703791063492789/?t=0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ