ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័ន​កីឡា​ធំ​ចំនួន​2 ​ប្រកាស​ទទួល​ស្គាល់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ និង​លំ​ហាត់ប្រាណ​កម្ពុជា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជាតិ​មួយ​គឺ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា​ដែល​ធ្លាប់​ធ្វើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឈឺក្បាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ពេល​នេះ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ហើយ តាម​រយៈ​មហាសន្និបាត​កាលពីដើម​ឆ្នាំ​២០២០​កន្លង​មកនេះ ។ គេ​នៅ​ចាំ​បាន​ថា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​អាណត្តិ​ចាស់​ដែល​ដឹកនាំ​ដោយ​លោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ជាតិ​មួយ​គឺ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា​ដែល​ធ្លាប់​ធ្វើ​ឱ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឈឺក្បាល​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ពេល​នេះ​បាន​ធ្វើការ​ផ្លាស់​ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ហើយ តាម​រយៈ​មហាសន្និបាត​កាលពីដើម​ឆ្នាំ​២០២០​កន្លង​មកនេះ ។

គេ​នៅ​ចាំ​បាន​ថា សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​អាណត្តិ​ចាស់​ដែល​ដឹកនាំ​ដោយ​លោក សេរី សុខ​មង្គល អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មកនេះ តែងតែ​បង្ក​ឱ្យ​មាន​បញ្ហា​មិន​ចេះ​ចប់​ជា​ពិសេស​រឿង​ប្រធាន​សហព័ន្ធ​រូប​នេះ​ស៊ីដាច់​ប្រាក់​រង្វាន់​កីឡាករ​ដែល​ខំ​បញ្ចេញ​ញើស​ឈាម​ប្រកួត​ដណ្ដើម​បាន​មេដាយ​ពី​ក្រៅប្រទេស ។ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ស្មុគ
ស្មាញ​ជា​ច្រើន​ទៀត​រហូត​ដល់​ថ្នាក់​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ព្រមាន​ជា​រឿយ​ៗ
ទៀត​​ផង ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​រាល់​បញ្ហា​ទាំងអស់​ត្រូវ​បាន​បញ្ចប់​ជា​ស្ថាពរ​តាម​រយៈ​ការ​ធ្វើ​មហា​សន្និបាត​រុះរើ​ក្បាលម៉ាស៊ីន​ចាស់​ចោល​ផ្លាស់​ដាក់​អ្នកដឹកនាំ​ថ្មី​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០២០ ដោយ​មានការ​ប្រកាស​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ទៀត​ផង ដើម្បី​អនុញ្ញាត​ឱ្យ​សហព័ន្ធ​កីឡា​ជាតិ​មួយ​នេះ​មានឱកាស​បំពេញការងារ​របស់​ខ្លួន​ប្រកប​ទៅ​ដោយ​គុណភាព ប្រសិទ្ធភាព​ខ្ពស់ ។

ការ​ប្រកាស​ទទួលស្គាល់​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា​អាណត្តិ​ថ្មី​នេះ គឺ​យោង​ទៅ​តាម​សំណើ​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។ ចំណែក​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​វិញ​ក៏​បាន​ប្រកាស​ទទួលស្គាល់​សហព័ន្ធ​កីឡា​មួយ​នេះ​ជា​សមាជិក​ពេញ​សិទ្ធិ​ក្នុង​ក្របខ័ណ្ឌ​កីឡា​មិន​អូ​ឡាំ​ពិ​ក របស់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា សម្រាប់​អាណត្តិ​ទី​៣​ឆ្នាំ​២០២០-២០២៤​។

ចំពោះ​សមាសភាព​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ថ្មី​របស់​សហព័ន្ធ​ចំនួន​១១​រូប​រួម​មាន​ដូច​ខាងក្រោម​នេះ ៖ លោក តឹក ប៊ុ​ន​វី ជា​ប្រធាន​លោក ចាប វ៉ា​ន់​នី អនុប្រធាន លោក​សុខ វណ្ណៈ​អគ្គលេខាធិការ លោក​ណុំ សុ​បិ​ន្ត អគ្គលេខាធិការ​រង លោក ហេង សា​រ៉ាត់ អគ្គ​ហេ​រញ្ញឹក លោក ធិ ប៊ុ​ន​ធី អគ្គ​ហេ​រញ្ញឹក​រង និង​សមាជិក​ចំនួន​៥​រូប​ទៀត រួម​មាន លោក ហ៊ុន សុ​ភី លោក​ឈុ​ន​ឌី រតនា លោក​នុ​ត សុផល លោក​សំបូរ ណា​ន និង​លោក អ៊ុ​ន បូ​រ៉ាត់​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​និង​លំ​ហាត់ប្រាណ​កម្ពុជា អាណត្តិ​ថ្មី ក៏​ដូច​ជា​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំងអស់​សន្យា​ថា នឹង​រួមចិត្ត​គ្នា​តែ​មួយ​ដើម្បី​កសាង អភិវឌ្ឍន៍​សហព័ន្ធ​កីឡា​ជាតិ​មួយ​នេះ​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ឈាន​ទៅ​ដណ្ដើម​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ​មក​ជូន​ជាតិ​ឱ្យ​បាន​ទៀត​ផង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ