វិធី​រក្សា​លុយ​ឲ្យ​មាន​សុវត្ថិភាព ខណៈ​ដែល​មានការ​រាតត្បាត​ជម្ងឺ​កូ​វី​ដ​១៩


ទីផ្សារ​ភាគហ៊ុន និង​ប្រេង​ជុំវិញ​ពិភពលោក​មើលឃើញ​តម្លៃ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង បន្ទាប់​ពី​មានការ​ប្រកាស​អាសន្ន​ពី​បណ្តា​ប្រទេស​ជា​ច្រើន​ទាក់ទិន​នឹង​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ក្នុង​ដើមឆ្នាំ​នេះ ។ សម្រាប់​ប្រទេស​កម្ពុជា អាជីវកម្ម​ជា​ច្រើន​ដែល​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​កំពុង​តែ​ជួប​រង​បញ្ហា​យ៉ាង​ខ្លាំង​ផង​ដែរ ។

ប៉ុន្តែ​អ្វី ដែល​សំខាន់ គឺ​ប្រជាជន​ត្រូវ​ដឹង​ថា នេះ​មិនមែន​ជា​ករណី​ដំបូង​ដែល​ពិភពលោក​ជួប​ប្រទះ​នឹង​ស្ថាន​ការ​ដូច្នេះ​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត​វា​ជា​ពេល​មួយ​ដែល​អ្នកជំនាញ​ប្រាប់​មក​ថា មនុស្ស​ត្រូវ​តែ​រៀនសូត្រ​និង​ត្រួតពិនិត្យ​ពី​ការ​គ្រប់គ្រង​លុយ​ឡើង​វិញ ។ អ្នកជំនាញ​ប្រាប់​ថា ពេល​ដែល​រក​ឱកាស​រក​លុយ ខណៈ​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​នេះ អ្នក​កាន់​លុយ​គួរតែ​ប្រើ​យុទ្ធសាស្ត្រ​វិនិយោគ​បន្តិច​ម្តង និង​វិនិយោគ​លើ​អ្វី​ផ្សេង​ៗ​គ្នា និង​ផ្តល់​យោបល់​ឲ្យ​អនុវត្ត​តាម​គោលការណ៍​ខាងក្រោម​នេះ ៖

១. វិនិយោគ​សម្រាប់​អត្ថប្រយោជន៍​រយៈពេល​វែង
ជាដំបូង​អ្នក​ត្រូវ​ធានា​សិន​ថា​អ្នកមាន​ប្រាក់​សន្សំ​គ្រប់គ្រាន់​សម្រាប់​ការ​ចាយវាយ​ប្រមាណ​ពី​៣​ទៅ​៦​ខែ​រួច​សិន​ព្រោះ​លុយ​ដែល​អ្នក​វិនិយោគ​អាច​នឹង​រក​ប្រាក់​ចំណេញ​មក​ឲ្យ​អ្នក​វិញ​ក្នុង​កំឡុង​ពេល​វែង​ទៅ​ខាង​មុខ​។

២. វិនិយោគ​បន្តិច​ម្តង​ៗ
អ្នក​គួរ​វិនិយោគ​ក្នុង​ចំនួន​ណាមួយ​ជា​កំណត់​លើ​អ្វីមួយ​ក្នុង​រយៈពេល​យូរ ដូច​ជា​ការ​បង់​រំលស់​ជាដើម ។ ការ​ធ្វើ​ដូច្នេះ​អនុញ្ញាត​ឲ្យ​អ្នក​នៅ​សល់​ថវិកា​សម្រាប់​ការ​វិនិយោគ​លើ​អ្វី​ផ្សេង ឬ​ថវិកា​សម្រាប់​គ្រា​មាន​អាសន្ន​ជាដើម​។

៣. កុំ​ពឹងផ្អែក​តែ​លើ​ការ​វិនិយោគ​មួយ
ការ​វិនិយោគ​របស់​អ្នក​គួរតែ​មាន​ភាព​ចម្រុះ និង​ជៀសវាង​ការ​ពឹងផ្អែក​លើ​ប្រាក់​ចំណេញ​ពី​ការ​វិនិយោគ​តែ​មួយ​ឬ​ពីរ​ព្រោះ​ក្នុង​ស្ថាន​ការ​ដែល​មិន​មាន​ភាព​ប្រា​ដក​ប្រជា​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ខាតបង់​ថវិកា​ច្រើន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ