ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបូរមាត់​ស្ងួត​ប្រេះ​មែន​ទេ? ពេល​នេះ​មិន​​​ពិបាក​នឹង​ដោះស្រាយ​ឡើយ​!

4 ឆ្នាំ មុន

បញ្ហា​ស្ងួត​មាត់​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ថា​តើ​ធ្វើ​យ៉ាងណា​ព្យាបាល​អាកា​រៈ​ស្ងួត​បបូរមាត់ ឬ​កៀន​ៗ​មាត់? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្ងួត​បបូរមាត់ ឬ​កៀន​មាត់ ៖ ១. ទឹកឃ្មុំ៖…

បញ្ហា​ស្ងួត​មាត់​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​!

ថា​តើ​ធ្វើ​យ៉ាងណា​ព្យាបាល​អាកា​រៈ​ស្ងួត​បបូរមាត់ ឬ​កៀន​ៗ​មាត់? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ​ដោះស្រាយ​បញ្ហា​ស្ងួត​បបូរមាត់ ឬ​កៀន​មាត់ ៖

១. ទឹកឃ្មុំ៖ ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្ងួត​កៀន​មាត់ ឬ​លើ​បបូរមាត់​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់ ឬ​កៀន​មាត់ រួច​ទុក​ចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ថ្នម​ៗ​ជាមួយ​ទឹក​ធម្មតា​ជា​ការ​ស្រេច​។

២. ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ អ្នក​គួរ​ទទួលទាន​ទឹក​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​ទើប​ប្រសើរ​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​អាច​ចៀស​ផុត​ពី​បញ្ហា​ស្ងួត​បបូរមាត់​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ទឹក​អាច​ជួយ​ផ្ដល់​សំណើម​ពី​ខាងក្នុង

៣. ចៀសវាង​ទទួលទាន​អាហារ​មាន​រសជាតិ​ហឹរ​និង​មាន​ជាតិ​អាស៊ីត ៖ អាហារ​ដែល​មាន​រស​ជាតិ​ហឹរ​និង​មាន​ជាតិ​អាស៊ីត​ក៏​អាច​ធ្វើ​ឱ្យ​បបូរមាត់​ទទួល​រង​ផល​ប៉ះពាល់​ប្រែជា​ស្ងួត​ប្រេះ​បាន​ផង​ដែរ​។ ដូច្នេះ​អ្នក​គួរ​កម្រិត​បរិមាណ​នៃ​ការ​ទទួលទាន​អាហារ​ប្រភេទ​នេះ​។ ចូរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ស័ង្កសី និង​វីតាមីន C ជំនួស​វិញ​។

៤. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​បបូរមាត់ ឬ​កៀន​មាត់​រាល់​ពី ៣ ទៅ ៤ ម៉ោង​ម្ដង​។

៥. ប្រទាល​កន្ទុយក្រពើ ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​បបូរមាត់​ឱ្យ​បាន​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃជា​ការ​ស្រេច​។ អ្នក​ក៏​អាច​ប្រើប្រាស់​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​បបូរមាត់​និង​ទុក​ចោល​សម្រាប់​ពេល​ពី ២០ ទៅ ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​។ អនុវត្ត​រាល់ពេល​ពី ៣ ទៅ ៤ ម៉ោង​ម្ដង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ