ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៦​ ​ជួយ​ឱ្យ​អ្នក​កាន់តែ​ស្រស់​ស្អាត

4 ឆ្នាំ មុន

របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អ​ប្រសើរ​និង​សម្រស់​ស្រស់​ស្អាត​។​ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់​ស្អាត ៖ ១. ប្រេង​អូ​លីវ ៖ មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ…

របប​អាហារ​ត្រឹមត្រូវ គឺ​ចាំបាច់​ណាស់​សម្រាប់​សុខភាព​ស្បែក​ល្អ​ប្រសើរ​និង​សម្រស់​ស្រស់​ស្អាត​។​ថា​តើ​អាហារ​អ្វីខ្លះ​ល្អ​ចំពោះ​ស្បែក? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ប្រសិនបើ​ចង់បាន​ស្បែក​ស្រស់​ស្អាត ៖

១. ប្រេង​អូ​លីវ ៖ មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព​ល្អ monounsaturated ដែល​អាច​ជួយ​រក្សា​ភាព​ក្មេង​ជាតិ​វ័យ​នៃ​ស្បែក​។ លើស​ពី​នេះ​ទៅ​ទៀត​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៃ​ប្រេង​អូ​លីវ​ក៏​ជួយ​ទប់ស្កាត់​ការ​បំផ្លាញ​ដែល​បង្ក​ឡើង​ដោយ​រ៉ា​ឌី​កាល់​សេរី​ផង​ដែរ​។

២. ផ្លែ​បឺ​រ ៖ ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ល្អ monounsaturated ដែល​ជួយ​រក្សា​ជាតិ​សំណើម​នៃ​ស្បែក​បាន​យ៉ាង​ប្រសើរ ខណៈ​ដែល​ស្នាម​ជ្រីវជ្រួញ​ងាយ​នឹង​លេចឡើង​ចំពោះ​ស្បែក​ស្ងួត​។ លើស​ពី​នេះ​ទៅ​ទៀត ជាតិ​ខ្លាញ់ monounsaturated ក៏​ជួយ​អោយ​រាង​កាយ​អាច​ស្រូប​សារធាតុចិញ្ចឹម និង​វីតាមីន​ផ្សេង​ៗ​ដែល​ស្បែក​ត្រូវការ​បាន​ពេញលេញ​ផង​ដែរ​។

៣. ត្រី​សម្បូរ​ខ្លាញ់ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ​។ ក្រៅពី​នេះ​ត្រី​សាល​ម៉ុ​ន​ក៏​មាន​ផ្ទុក dimethylaminoethanol ខ្ពស់​ដែល​ជួយ​ការពារ​កោសិកា​ស្បែក​ឱ្យ​រក្សា​បាន​នូវ​សុខភាព​ល្អជា​និច្ច​។ តាម​រយៈ​ការ​ពង្រឹង​ភាពរឹងមាំ​នៃ​កោសិកា​នោះ​មាន​ន័យ​ថា​អ្នក​កំពុង​តែ​ទប់ស្កាត់​ភាព​ចាស់​មុន​អាយុ​ហើយ​។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ប្រសើរ​ចំពោះ​សុខភាព​និង​សម្រស់​ចូរ​ព្យាយាម​ទទួលទាន​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

៤. យ៉ា​អួរ ៖ ក្រៅពី​ជួយ​បង្កើន​បរិមាណ​នៃ​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ហើយ​នោះ យ៉ា​អួរ​ក៏​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ផង​ដែរ​។ ការ​ទទួលទាន​យ៉ា​អួរ​នឹង​ជួយ​ឱ្យ​ស្បែក​តឹង​ណែន​ទប់ស្កាត់​ស្នាម​ជ្រីវជ្រួញ​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​យ៉ា​អួរ​សុទ្ធ​គ្មាន​លាយ​គ្រឿងផ្សំ​បន្ថែម​រសជាតិ​និង​ជាតិ​ស្ករ​។

៥. សាច់​មាន់ ៖ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ស័ង្កសី​ដែល​ចាំបាច់​សម្រាប់​សុខភាព​នៃ​ឬ​ស​សក់​។ ទោះជា​យ៉ាងណា​ចូរ​ជ្រើសរើស​ទទួលទាន​សាច់​ទ្រូង​និង​ចៀសវាង​ស្បែក​មាន់​ក៏​ព្រោះ​វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ឆ្អែត saturated​។

៦. បន្លែ​បៃតង ៖ បន្លែ​បៃតង​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹង​មាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែល​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឬ​ស​នៃ​សក់​ទទួល​បាន​សារធាតុចិញ្ចឹម​តាម​រយៈ​ការ​ផ្គត់ផ្គង់​របស់​ឈាម។

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ផ្ទុក​ក្នុង​ប​ន្លៃ​បៃតង​ក៏​ជួយ​ការពារ​កោសិកា​ស្បែក​មិន​ឱ្យ​ទទួល​​រង​ការ​បំផ្លាញ​ពី​សំណាក់​រ៉ា​ឌី​កាល់​សេរី​។ ជាតិ​ស​សៃ​ក្នុង​បន្លែ​បៃតង​ថែម​ទាំង​ជួយ​កម្ចាត់​ជាតិពុល​ដែល​បង្ក​បញ្ហា​ស្បែក​ស្រអាប់​មិន​ស្រស់​ស្អាត​ទៀត​ផង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ