ពិតមែន! សំ ប៉ូលីដា ប្រកាសឈប់យកប្តី ក្រោយជីវិតប្រសើរវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាង សំ ប៉ូលីដា ជាតារាកំប្លែងមិនសំចៃមាត់ម្នាក់ ដែលធ្លាប់ល្បីឈ្មោះ តែបែរជាជួបនៅជីវិតអាប់អួរ បរាជ័យទាំងស្នេហ៍ អស់ទាំងទ្រព្យ…
រាជធានីភ្នំពេញ ៖ អ្នកនាង សំ ប៉ូលីដា ជាតារាកំប្លែងមិនសំចៃមាត់ម្នាក់ ដែលធ្លាប់ល្បីឈ្មោះ តែបែរជាជួបនៅជីវិតអាប់អួរ បរាជ័យទាំងស្នេហ៍ អស់ទាំងទ្រព្យ…
រាជធានីភ្នំពេញ ៖ អ្នកនាង សំ ប៉ូលីដា ជាតារាកំប្លែងមិនសំចៃមាត់ម្នាក់ ដែលធ្លាប់ល្បីឈ្មោះ តែបែរជាជួបនៅជីវិតអាប់អួរ បរាជ័យទាំងស្នេហ៍ អស់ទាំងទ្រព្យ រហូតមានជំងឺដាក់ខ្លួនទៀត។ ឆ្លងកាត់ជីវិតជួប ដោយរសជាតិផ្សេង ដែលធ្លាប់ប្រឈម រើបម្រះ អ្នកនាង សំ ប៉ូលីដា បានតតាំងយកឈ្នះចិត្តខ្លួនឱ្យបាន ឈប់រវីរវល់លើប្រុសទៀតហើយ ទាន់ជីវិតងើបឈរឡើងវិញបាន និងមានអ្នកលើកទឹកចិត្ត។
នៅពេលជួបផ្ទាល់ឡើងវិញ ជាមួយអតីតតារាកំប្លែង សំ ប៉ូលីដា បានធ្វើឱ្យគេចាប់អារម្មណ៍ផ្នែករូបសម្បត្តិឃើញថា ស្រស់ថ្លាគួរឱ្យភ្ញាកផ្អើល។ អ្នកនាងលេងខ្លួនឆើតឆាយឡើងវិញ កាយវិការ និយាយស្តីរហ័សរហួន មិនសូវស្ពឹកស្រពន់ដូចមុនឡើយ ដោយមើលទៅជាជំងឺច្រើនជាងមុន។
មានការឱ្យដឹងថា សំ ប៉ូលីដា បានធូរជំងឺបេះដូង ដែលរាំរ៉ៃ ព្រោះបានលោកនាយកក្រុមហ៊ុនមួយឱ្យប្រើថ្នាំប៉នសុខភាព ព្រោះអាណិត និងធ្លាប់ជាហ្វេនគាំទ្រ ចង់ឱ្យមានក្តីសង្ឃឹមឡើងវិញ ទើបជួយព្យាបាល។ ត្រឹមតែរយៈពេលមិនដល់ប៉ុន្មានខែ សំ ប៉ូលីដា ប្រែប្រួល កម្លាំងកំហែងសម្បូរឡើងវិញ អាចច្រៀងរាំបាន។
សំ ប៉ូលីដា និយាយថា នាងរស់វិញហើយ ពេលនេះមានទឹកចិត្តណាស់សម្រាប់ដំណើរវាយលុកលើសិល្បៈឡើងវិញ ក្រោយពេលផលិតករជាច្រើនសួរនាំ ហើយនាងអាចសម្តែងបានវិញ។ ដូចដឹងស្រាប់ហើយ នាងមានជំងឺបេះដូងខ្លាំងតែម្តង ដែលតម្រូវឱ្យសម្រាកឱ្យបានច្រើន កុំគិតច្រើន ។ ជាពិសេសពេលឮភ្លេង ឬសំឡេងអ្វីខ្លាំងញ័រពេញប្រាណចង់គាំង។
សំ ប៉ូលីដា និយាយទៀតថា មានគេអាណិតនាង បានប្រាប់ដល់លោកលី ស៊ីនន្ទ អគ្គនាយកក្រុមហ៊ុនមួយ គាត់ធ្លាប់ឮឈ្មោះដឹងថា តារាជើងចាស់ ក៏បានណែនាំឱ្យប្រើអាហារបំប៉ន និងថ្នាំដែលជាក្បួនរបស់គាត់ និងព្យាយាមធ្វើតាមការកែណែនាំ។ មួយរយៈខ្លឺសោះ នាងដូចជារហ័សរហួន ស្រាលខ្លួន ស្បែកថ្លា ចេញទៅណាមកណាថា ស្រស់បស់ អង្គុយបានយូរ លែងស្ទក់ បេះដូងក៏មិនសូវលោតខ្លាំង។
ដល់ពេលនោះ ទើបនាងភ្ញាក់ខ្លួនដឹងថា បានថ្នាំទិព្វនោះឯង ជួយឱ្យនាងប្រសើរ ពិតជាបុណ្យកុសលនាងដែរ លោកនាយករូបនោះ មិនយកប្រាក់កម្រៃទេ គាត់ថាខ្មែរជួយខ្មែរ មនុស្សម្នាក់ៗសុទ្ធតែមានតម្លៃ។ សម្រាប់ការងារនិងសិល្បៈ នាងទទួលថតសម្តែង នាងសុំពេលទុកដាក់លើការងារវិញ ឱ្យពេញដៃ។ នាងមិនទទួលយកគ្រួសារណាថ្មីទៀត វាជារឿងល្មមក្នុងការឆ្អែតរឿងស្នេហា ហើយឈប់គិតតែម្តង។ នាងនឹងប្រឡូកការងារសិល្បៈរៀងរហូតទាល់តែលែងមានការគាំទ្រ។
លោក លី ស៊ីនន្ទ បានជួយព្យាបាលជំងឺអ្នកនាង សំ ប៉ូលីដា ដោយសារតែនឹកដល់អតីតកាលគាត់ល្បីល្បាញ ផូរផង់ ទើបលោកជួយ។ ម្យ៉ាងទៀតចង់ឱ្យគាត់មានភាពស្រស់ថ្លាឡើងវិញឈប់គិតច្រើន និងរីករាយឃើញគាត់ជាច្រើន និងមានឱកាសចាប់យកការងារសិល្បៈវិញបាន។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ