ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ករណី​ថ្មី​ ​វិហារ​អ៊ី​ស្លា​មមួយ នាំឲ្យ​ម៉ា​ឡេ​ស៊ី មាន​អ្នក​ឆ្លង COVID-19 ខ្ពស់​បំផុត​ក្នុង​អាស៊ាន

4 ឆ្នាំ មុន

កូ​ឡា​ឡាំ​ពួ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី លោក Datuk Seri Dr Adham មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​លោក…

កូ​ឡា​ឡាំ​ពួ ៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី លោក Datuk Seri Dr Adham មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​លោក Muhyiddin Yassin កំពុង​ជួប​ជាមួយ​ក្រសួង​សុខា​ភិបាល និង​ក្រសួងការពារជាតិ នា​ថ្ងៃ​ទី​១៦ មីនា​នេះ ដើម្បី​ពិភាក្សាការងារ ស្តីពី​វិធាន​ការណ៍​បន្ថែម​ទៀត​សម្រាប់​ដោះស្រាយ​ជំងឺ​រាតត្បាត បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩​នេះ បន្ទាប់​ពី​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង ​កាលពី​ម្សិលមិញ ។

ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ថ្ងៃ​ទី​១៥ មីនា ម្សិលមិញ​នេះ បាន​រក​ឃើញ​ករណី​ថ្មី មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ដល់​ទៅ​១៩០​នាក់ ដែល​ភាគច្រើន​ទាក់ទង​នឹង​វិហារ​អ៊ី​ស្លា​ម​មួយ​នៅ​ម៉ា​ឡេ​ស៊ី ធ្វើ​ឲ្យ​ប្រទេស​នេះ មាន​ចំនួន​អ្នក​ឆ្លង​វីរុស​ខ្ពស់​បំផុត ក្នុង​តំបន់​អាស៊ាន ។

លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា “​ផ្អែក​លើ​ការ​ស៊ើបអង្កេត​ដំបូង ភាគច្រើន​នៃ​ករណី​ថ្មី​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​អ៊ី​ស្លា​ម​មួយ ក្នុង​រយៈពេល​តែ​មួយ​ថ្ងៃ មាន​អ្នក​ឆ្លង​វីរុស​ដល់​១៩០​នាក់​” ។

ក្រសួងសុខាភិបាល ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍ ស​ប្តា​ហ៍​មុន ដែរ​ថា មាន​មនុស្ស ៧៧​នាក់ បាន​បញ្ជាក់​ថា ពួក​គេ​បាន​ឆ្លង​វីរុស Covid-19 ពាក់ព័ន្ធ​ជាមួយនឹង​ព្រឹត្តិការណ៍​សាសនា ដែល​ធ្វើ​ឡើង​នៅ​វិហារ​អ៊ី​ស្លា​ម​មួយ ក្នុង​ទីក្រុង Selangor ។ ការ​ជួបជុំ​នេះ មាន​អ្នកចូលរួម​ប្រមាណ ១៦.០០០ នាក់ មក​ពី​ប្រទេស​មួយ​ចំនួន ។

ជាមួយនឹង​ករណី​ថ្មី ធ្វើ​អោយ​ចំនួន​អ្នក​ឆ្លង Covid-19 សរុប​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​កើនឡើង​ដល់ ៤២៨​នាក់ ។ ក្នុង​នោះ​មាន ៤២ នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ហើយ ។ អ្នកជំងឺ ៩​នាក់ ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ និង ៣៨៦​នាក់ ស្ថិត​ក្នុង​មណ្ឌល​ថែទាំ ដាក់​នៅ​បន្ទប់​ដាច់​ដោយឡែក នៅ​តាម​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ