ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ទាំង​យប់​! ភ្លើង​លេប​ត្របាក់​សិប្បកម្ម​គ្រឿង​សង្ហា​រឹម​នៅ​គោក​ឃ្លាង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​គ្រឿង​សង្ហា​រឹម​យីហោ «​បញ្ញា​លក់​គ្រឿង​សង្ហា​រឹម​» មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រោង​ជាង​ទំហំ​ប្រមាណ​១៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ រួម​ទាំង​សម្ភារៈ​គ្រឿង​សង្ហា​រឹម នៅ​ក្នុង​រោង​រង​ការ​ខូចខាត​ទាំងស្រុង ។…

រាជធានី​ភ្នំពេញ ៖ សិប្បកម្ម​គ្រឿង​សង្ហា​រឹម​យីហោ «​បញ្ញា​លក់​គ្រឿង​សង្ហា​រឹម​» មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​អោយ​រោង​ជាង​ទំហំ​ប្រមាណ​១៤​ម៉ែត្រ​គុណ​១៥​ម៉ែត្រ រួម​ទាំង​សម្ភារៈ​គ្រឿង​សង្ហា​រឹម នៅ​ក្នុង​រោង​រង​ការ​ខូចខាត​ទាំងស្រុង ។ ហេតុការណ៍​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​១០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ នៅ​ទីតាំង​សិប្បកម្ម ដែល​ស្ថិត​នៅ​តាម​ផ្លូវ​៥៨P ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​អោយ​ដឹង​ថា សិប្បកម្ម​ដែល​អគ្គី​ភ័យ​ឆាបឆេះ​នោះ​មាន​ម្ចាស់​ឈ្មោះ សន ចាន់​ផា​ណា​វុ​ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​គ្រឿង​សង្ហា​រឹម ។ តាម​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ក្រុម​ជាង​កំពុង​តែ​ដេក​លង់លក់​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​រោង​ជាង​របស់​សិប្បកម្ម ដែល​ស្ថិត​នៅ​ផ្នែក​ខាងក្រោយ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ដោយសារ​តែ​រោង​ជាង​ពោរពេញ​ទៅ​ដោយ​កម្ទេច​ឈើ ភ្លើង បាន​ឆាបឆេះ​រាលដាល់​យ៉ាង​រហ័ស និង​សន្ធោសន្ធៅ​ពេល​រាត្រី ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា នៅ​ក្នុង​ហេតុ​ការ​កើត​មាន​អគ្គី​ភ័យ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២១​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ទៅ​ដល់ទី​តាំង​ឃ្លាំង​ស្តុក​គ្រឿង​សង្ហា​រឹម និង​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ ។

តាម​របាយការណ៍​បឋម​បានអោយ​ដឹង​ថា មូលហេតុ​កើត​មាន​អគ្គី​ភ័យ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។ អគ្គី​ភ័យ​បាន​បំផ្លាញ​រោង​ប្រក់​ស័ង្កសី​ទំហំ​១៤​ម៉ែត្រ​គុណ​នឹង​១៥​ម៉ែត្រ រួម នឹង​សម្ភារៈ​, គ្រឿង​សង្ហា​រឹម​ព្រមទាំង​ឈើ​នៅ​ក្នុង​រោង​ជាង​រង​ការ​ខូចខាត​ទាំងស្រុង ។ ទោះបីជា​យ៉ាងណា ពុំ​បណ្តាល​អោយ​មនុស្ស​រង​របួស​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ