ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សម្រេច​ឲ្យ​បិទ​សាលា​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេសមិនថា សាធារណៈ និងឯកជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​ឈប់​សម្រាក​មុន​កាលកំណត់​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាលា​សាធារណៈ និង​សាលា​ឯកជន នៅ​ទូ​ទាំង​ប្រទេស ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សម្រេច​ឈប់​សម្រាក​មុន​កាលកំណត់​សម្រាប់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាលា​សាធារណៈ និង​សាលា​ឯកជន នៅ​ទូ​ទាំង​ប្រទេស ។ យោង​តាម​សេចក្តីណែនាំ របស់​ក្រសួង​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ។

ដោយ​បាន​លើក​ឡើង​ថា ផ្អែក​តាម​របាយការណ៍​ស្ថានភាព​វីរុស​កូ​វី​ដ ១៩ របស់​អង្គការ​សុខភាព​ពិភពលោក ព្រមទាំង​រក​ឃើញ​ជា បន្តបន្ទាប់​នូវ​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ លើ​ជនជាតិ​ខ្មែរ និង​ជនបរទេស ដែល​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា ដែល​តម្រូវ​ឲ្យ​មាន​វិធានការ​បង្ការ និង​ទប់ស្កាត់​ជា​បន្ទាប់ និង​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្រសួង​អប់រំ សូម​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន​នៅ​ទូ​ទាំង​ប្រទេស ។

ក្រសួង​បាន​អះអាង​ថា ការ​ផ្អាក​ការ​សិក្សា​ទៅ​ទូ​ទាំង​ប្រទេស​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ រហូត​ដល់​មាន​សេចក្តីជូនដំណឹង​ជា​ថ្មី ។

ក្រសួង​បន្ថែម​ថា សាលា​ដែល​បិទ គឺ​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ (​បឋម​សិក្សា ដល់​មធ្យ​មសិ​ក្សាទុតិយភូមិ​) និង​ម​ត្តេ​យ្យ​សិក្សា​គ្រប់​កម្រិត គ្រប់​ប្រភេទ ទាំង​សាធារណៈ និង​ឯកជន ។ គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​សាធារណៈ និង​ឯកជន ។ មន្ទី​អប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ