ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​និង​ប៉ូលិស​ហ្វី​លី​ពី​ន​ចេញ​ធ្វើការ​បិទ​ទីក្រុង​ម៉ានីល​ប្រឆាំង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

ទា​ហាន ​និង​ប៉ូលិស​ហ្វី​លី​ពី​ន​ ត្រូវ​ដាក់​ពង្រាយ​តាម​ផ្លូវ​ ដើម្បី​ពិនិត្យ​កំ​ដៅ​អ្នក​ធ្វើ​ដំណើរ ខណៈ​ដែល​ហ្វី​លី​ពី​ន បាន​សម្រេចចិត្ត​បិទ​ទីក្រុង​ម៉ានីល ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។ នៅ​ក្នុង​យុ​ទ្ធ​នា​ការ​នេះ ប៉ូលិស​និង​យោធា​នឹង​ធ្វើការ​ពិនិត្យ​កំ​ដៅ​យ៉ាង​ដិត​ដល់​អ្នក​ធ្វើ​ដំណើរ​ចេញ-ចូល ទីក្រុង​ម៉ានីល​រយៈ​​ពេល​មួយ​ខែ​ពេញ…

ទា​ហាន ​និង​ប៉ូលិស​ហ្វី​លី​ពី​ន​ ត្រូវ​ដាក់​ពង្រាយ​តាម​ផ្លូវ​ ដើម្បី​ពិនិត្យ​កំ​ដៅ​អ្នក​ធ្វើ​ដំណើរ ខណៈ​ដែល​ហ្វី​លី​ពី​ន
បាន​សម្រេចចិត្ត​បិទ​ទីក្រុង​ម៉ានីល ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។

នៅ​ក្នុង​យុ​ទ្ធ​នា​ការ​នេះ ប៉ូលិស​និង​យោធា​នឹង​ធ្វើការ​ពិនិត្យ​កំ​ដៅ​យ៉ាង​ដិត​ដល់​អ្នក​ធ្វើ​ដំណើរ​ចេញ-ចូល ទីក្រុង​ម៉ានីល​រយៈ​​ពេល​មួយ​ខែ​ពេញ ។

ហាង​កាហ្វេ​ដែល​ធ្លាប់តែ​មាន​មនុស្ស​ពេញ​នៅ​ក្នុង​ទីក្រុង ​ដែល​មាន​ប្រជាជន​១២​លាន​នាក់ ឥឡូវ​គឺ​សឹងតែ​គ្មាន​មនុស្ស​ចូល​ទេ​ ដោយ​មាន​ភ្ញៀវ​តែ​មួយ​ពីរ​តុ​ប៉ុណ្ណោះ​ ។ ចំណែក​រដ្ឋាភិបាល​បាន​ស្នើ​អោយប្រជាជន​ស្នាក់​នៅ​ក្នុងផ្ទះ​ ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​។

ការ​ដើរ​ទិញ​ឥ​វ៉ា​ន់ ការ​ប្រារ​ព្វ​ពិធី​សាសនា និងការ​កម្សាន្ត​នានា​ក៏​មិន​មាន​ដែរ​។ សាលារៀន​ក៏​បិទ​ផង​ដែរ​។ ហ្វី​លី​ពី​ន​មាន​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​ចំនួន​១៤០​នាក់​ និង​មាន​អ្នក​ស្លាប់​ចំនួន​១២​នាក់​ ៕

អត្ថបទសរសេរ ដោយ