ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​៣​​ករណី​​ផ្សេង​គ្នាក្នុងថ្ងៃ​តែ​មួយ​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ មនុស្ស​​​២នាក់​បាត់បង់ជីវិត និង​របួសធ្ងន់ស្រាល​​៣នាក់​ ​ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍​បានកើតឡើង​៣កន្លែងផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ ។​ ករណី​ទី​១-​នៅ​វេលា​ម៉ោង​១៩និង​​៤៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា…

ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់ មនុស្ស​​​២នាក់​បាត់បង់ជីវិត និង​របួសធ្ងន់ស្រាល​​៣នាក់​ ​ក្នុង​ករណីគ្រោះថ្នាក់​ចរាចរណ៍​បានកើតឡើង​៣កន្លែងផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ ។​

ករណី​ទី​១-​នៅ​វេលា​ម៉ោង​១៩និង​​៤៥​នាទី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​លំ​ក្រាល​គ្រួ​ស​ក្រហម ចំណុច​លូ​ទី​៣ របស់​ក្រុមហ៊ុន កុ​ល វាសនា ស្ថិត​នៅ​ភូមិ​សាលា​វិស័យ ឃុំ​សាលា​វិស័យ ស្រុក​ប្រសាទ​បល្ល័ង្ក​ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ​បុកជាមួយ​​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា បណ្ដាល​ឲ្យ​បាត់បង់ជីវិត​ម្នាក់ និង​របួសធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់​ រង​ការ​ខូចខាត​ម៉ូតូ​២​គ្រឿង​ ។

ភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ ភ្នំពេញ ​1GJ-7852 បេ​ី​កបរ​ដោយ​ឈ្មោះ កួយ កើត ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូម​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ មុខរបរ​កម្មករ​ក្រុមហ៊ុន​ បាន​បាត់បង់ជីវិត​នៅ​នឹង​កន្លែង​កេ​ី​ត​ហេតុ​​ ។ ចំណែកភាគី​ខាង​ម៉ូតូ​មួយគ្រឿង​ទៀត​​ម៉ាក​ហុងដា​វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ វ៉​ន វី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​គគី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក មុខរបរ​កម្មករ​ក្រុមហ៊ុន​ រង​របួសធ្ងន់​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ ឃឹម ធី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​ជា​កម្មករ​ក្រុមហ៊ុន រស់នៅ​ភូមិ​ឃុំ​​ជាមួយគ្នា​ ​រងរបួសស្រាល ។​

​តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម បើកបរ​​ក្នុង​ទិ​ស​ដៅ​ពី​កើត​ទៅ​លិច​ ​លុះមកដល់​ចំណុចកើតហេតុ​ខាងលើ បាន​​បុក​ជាមួយ​នឹង​ម៉ូតូ​ម៉ាក​ហុងដា​វេ​វ​អាល់​ហ្វា ​កំពុង​​បើកបរ​​ក្នុង​​ទិស​ដៅ​ពី​លិចទៅ​កេ​ី​ត បណ្តាល​ឱ្យ​ភាគី​ខាង​ម៉ូតូ​ម៉ាកហុង​ដាបាត់បង់ជីវិតម្នាក់ ចំណែកភាគី​ខាងម៉ូតូ​ហុង​ដាវ៉េវអាល់ហ្វារងរបួសធ្ងន់ម្នាក់ និង​ស្រាលម្នាក់ ។​

ករណី​ទី​២-​នៅវេលាម៉ោង៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១៦-២១៧ ភូមិ​ផ្ទះ​វាល ឃុំ​ទ្រា ស្រុក​ស្ទោង មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត​បុកជាមួយ​​ម៉ូតូ​ បណ្ដាល​ឲ្យ​​​ស្ត្រីម្នាក់បាត់បង់ជីវិត និងរង​ការ​ខូចខាត​ម៉ូតូ​​មួយ​គ្រឿង ​​និង​រថយន្ត​​មួយគ្រឿង ។​

ភាគីខាងម៉ូតូ​​មួយ​ម៉ាក​ហុងដា​វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​ កំពង់ធំ​ ១F-៨២៥១ ​បើកបរ​​ដោយ​ឈ្មោះ តាន់ សុ​ហ៊​យ ភេទ​ស្រី អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ឈើទាល ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ មុខរបរ​ក​អាជីវករ​ ​បានបាត់បង់ជីវិត​នៅ​កន្លែង​កេ​ី​ត​ហេតុ​ ​។

ភាគី​ខាង​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ ពណ៌​ប្រផេះ ​ពាក់ស្លាក​​លេខ ​ភ្នំពេញ​ ២B-៥០៤០ អ្នក​បើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ រត់​គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ ។

ករណី​ទី​៣-​នៅ​វេលា​ម៉ោង​៤និង​​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២០ លើ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​រវាង​ម៉ូតូ​បុកជាមួយ​​រថយន្ត​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឱ្យ​របួសធ្ងន់​​ម្នាក់​ និង​ខូចខាត​ម៉ូតូ​​មួយ​គ្រឿង​ ។​

ភាគី​ខាង​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ​MSX ពណ៌​ខ្មៅ ​ពាក់ស្លាក​លេខ​ កំពង់ធំ ​១I-៣៧៩៣ ​បើកបរ​ដោយ​ឈ្មោះ វៀត សុខ​ជា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​និស្សិត នៅ​ភូមិ​ស្លែង ឃុំ​ក្តី​ដូង ស្រុក​កំពង់ស្វាយ រង​​របួសធ្ងន់​។ ចំណែកភាគី​ខាង​រថយន្ត​​មួយគ្រឿងម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​​ស្លាក​លេខ ​ភ្នំពេញ​ ៣C-១៥៥១ បើកបរ​ដោយ​ឈ្មោះ យាន គឹ​ម​សាន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ រស់​នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹង​សែន ​ត្រូវ​សមត្ថកិច្ច​​នាំ​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​សែន​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ