ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ល្បិច​គេចពី​សមត្ថកិច្ច​ ចុង​ក្រោយ​បែក​ធ្លាយ​បង្កប់​ក្នុង​រថយន្ត​ដឹក​កាហ្វេ

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​គេច​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់​បាន​ប្រើ​ល្បិច​គ្រប់​រូបភាព​ដឹកឈើ​ទៅ​លក់​លើ​ទីផ្សា ដែល​ជាក់ស្តែង​រថយន្ត​ដឹក​កាហ្វេ​មួយ​គ្រឿង​បន្លំ​ដាក់​ឈើ​ត្រូវ​បាន​បង្ក្រាប​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យុង​ដឹក​កាហ្វេ​បង្កប់​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២០​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​គេច​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច ក្រុម​ជួញដូរ​ឈើ​ខុសច្បាប់​បាន​ប្រើ​ល្បិច​គ្រប់​រូបភាព​ដឹកឈើ​ទៅ​លក់​លើ​ទីផ្សា ដែល​ជាក់ស្តែង​រថយន្ត​ដឹក​កាហ្វេ​មួយ​គ្រឿង​បន្លំ​ដាក់​ឈើ​ត្រូវ​បាន​បង្ក្រាប​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​សាំ​យុង​ដឹក​កាហ្វេ​បង្កប់​ឈើ​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មិ​នា ឆ្នាំ​២០២០​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​។

រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ខា​លើ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AO-៣៧០៤ ដឹក​កាហ្វេ លួច​បង្កប់​ឈើ​អារ​លេខ​១(​នៀវ​) ប្រភេទ​សុ​ក្រំ​ចំនួន​២០០​សន្លឹក​។

បច្ចុប្បន្ន​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ