ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ​ឆ្លង​រាលដាល​លឿន​បំផុត​នៅ​អឺរ៉ុប​​ អ្នក​បាត់​បង់​ជីវិត​​លើស​២​ពាន់​នាក់​ហើយ

4 ឆ្នាំ មុន

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​ COVID-19 ​នៅ​អឺរ៉ុប នា​ថ្ងៃ​ទី​១៥​ ខែមីនា ​ឆ្នាំ២០២០ បាន​កើន​លើស​ពី​២.០០០​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​លើ​ពិភព​លោក​ឡើង​ដល់​ជាង​៦.០០០​នាក់​ហើយ…

បណ្ដា​ប្រទេស​អឺរ៉ុប ៖ ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​ COVID-19 ​នៅ​អឺរ៉ុប នា​ថ្ងៃ​ទី​១៥​ ខែមីនា ​ឆ្នាំ២០២០ បាន​កើន​លើស​ពី​២.០០០​នាក់ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​លើ​ពិភព​លោក​ឡើង​ដល់​ជាង​៦.០០០​នាក់​ហើយ ខណៈ​ប្រជាជន​ប្រទេស​ជា​ច្រើន រស់នៅ​បែប​បង្ខាំង​ឲ្យ​នៅ​ក្នុងផ្ទះ​កុំ​ចេញ​ក្រៅ ហើយ​ព្រំដែន​ប្រទេស​ដែល​បិទ​មាន​កាន់តែ​ច្រើន​។

ប្រឈម​មុខ​នឹង​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង​ថែម​ទៀត ធនាគារកណ្ដាល​សំខាន់​ៗ​នៃ​ពិភពលោក ដូច​ជា​ធនាគារកណ្ដាល​អា​មេ​រិ​ក ជប៉ុន អង់គ្លេស កា​ណា​ដា​និង​ស្វ៊ី​ស​ជា​ដើម នា​ថ្ងៃ​ទី​១៥ ខែ​មីនា ​បាន​បញ្ចេញ​សកម្មភាព ដោយ​មានការ​សម្របសម្រួល​គ្នា សំដៅ​បង្កើន​ការ​ផ្គត់ផ្គង់​លើ​បណ្ដា​ទីផ្សារ​ហិរញ្ញវត្ថុ​ជា​សាច់ប្រាក់​សុទ្ធ​។

ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​នៅ​អឺរ៉ុប​ គឺ​អ៊ី​តា​លី ដែល​នា​ថ្ងៃ​ទី​១៥ ខែ​មីនា ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ប្រទេស​នោះ​ថា ចំនួន​អ្នក​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នោះ មាន​ខ្ពស់​បំផុត​ដល់​១.៨០៩​នាក់ ពោលគឺ​​មាន​អ្នក​បាត់​បង់​ជីវិត​៣៦៨​នាក់​ថែម​ទៀត​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​វីរុស​នៅ​អ៊ី​តា​លី បាន​ឡើង​ដល់​២៤.៧៤៧​នាក់​ទល់​នឹង​២១.១៥៧​នាក់​នា​ថ្ងៃ​ទី​១៤​មីនា​។

ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ចម្លង ចិន​នៅ​តែ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​បាត់​បង់​ជីវិត​​​ច្រើន​ជាង​គេ​៣.១៩៩​នាក់ តែ​គឺ​អឺរ៉ុប​ដែល​ការ​ឆ្លង​មានការ​កើន​យ៉ាង​លឿន​បំផុត ជាមួយ​អ្នក​បាត់​បង់​ជីវិត ​២.២៩១​នាក់ ភាគច្រើន​នៅ​អ៊ី​តា​លី ​និង​អេ​ស្ប៉ា​ញ ដែល​នៅ​ទីនោះ​ចំនួន​អ្នក​ឆ្លង​ជំរឿន​ឃើញ​ដល់​ជាង​២.០០០​នាក់​ថែម​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។

បារាំង​មាន​អ្នក​បាត់​បង់​ជីវិត​ឡើង​១២៧​នាក់
តុល្យការ​នៃ​ការ​ឆ្លង​វីរុស​ COVID-19​ន ៅ​បារាំង​មក​ដល់​ថ្ងៃ​ទី​១៥​មីនា ចំនួន​អ្នក​​បាត់​បង់​ជីវិត​​បាន​ឡើង​ដល់​១២៧​នាក់​ និង​អ្នក​ឆ្លង​សរុប​កើន​ដល់​៥.៤២៣​នាក់​។ នេះ​ជា​ការ​ប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​បារាំង ដែល​ស្នើ​ដល់​ពលរដ្ឋ​បារាំង ឲ្យ​គោរព​បណ្ដា​វី​ធាន​កា​រប​ង្ឋាំ​ង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ​។

រដ្ឋមន្ត្រី​សុខាភិបាល​បារាំង​លោក​អូ​លី​វី​យេ​វេ​រ៉ា​ន​គូសបញ្ជាក់​តាម​ទូរទស្សន៍​ FRANCE 2​ថា វីរុស​ហោះហើរ​លឿន​បំផុត​ហើយ​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស​ម្នា​។ ខ្ញុំ​សូម​ឲ្យ​ពលរដ្ឋ​បារាំង​គោរព​បណ្ដា​វិធានការ​រិ​ត​ត្បិត​សង្គម​។

កាសែត​បារាំង​LE MONDE​បាន​លើក​ពី​ការ​ណែនាំ​របស់​បណ្ដា​អ្នក​ស្រាវជ្រាវ​ដល់​វិមាន​ប្រធានា​ធិបតី​អេ​លី​ហ្សេ ពី​សេណា​រី​យ៉ូ​អាក្រក់​បំផុត ដែល​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ អាច​បណ្ដាល​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិតរហូត​ដល់​៥០០.០០០​នាក់​នៅ​បារាំង​។

គួរ​រំលឹក​ថា ​ជំងឺ​គ្រុនផ្ដាសាយ​អេ​ស្ប៉ា​ញ​ដែល​រាតត្បាត​បារាំង​កាលពី​ឆ្នាំ​១៩១៨​ទៅ​១៩១៩​បណ្ដាល​​ឲ្យ​មនុស្ស​​បាត់​បង់​ជីវិតដល់​៤០៨.០០០​នាក់​។ ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​ដែល​បង្កើត​ឡើង​​ដោយ​វិមាន​អេ​លី​ហ្សេ ពុំ​បដិសេធ​ឡើយ​នូវ​លទ្ធភាព​បែប​នោះ ដោយ​ថា ​តើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ COVID-19 ​អាច​បណ្ដាល​ឲ្យ​មនុស្ស​បាត់​បង់​ជីវិត​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ​ទេ?

អង់គ្លេស​មាន​អ្នក​បាត់​បង់​ជីវិត ​ឡើង​៣៥​នាក់
អាជ្ញាធរ​សុខាភិបាល​អង់គ្លេស​ គូសបញ្ជាក់​នា​ថ្ងៃ​ទី​១៥​មីនា​ថា ចំនួន​អ្នក​​បាត់​បង់​ជីវិត​ដោយសារ​វីរុស​នៅ​អង់គ្លេស​មាន​១៤​នាក់​ទៀត រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិតសរុប​ក្នុង​ប្រទេស​នោះ​ឡើង​ដល់​៣៥​នាក់ រួច​ចំនួន​អ្នក​ឆ្លង​កើន​២០%​ឡើង​ដល់​១.៣៧២​នាក់​។

រដ្ឋាភិបាល​អង់គ្លេស​ថ្លៃ​ង​មុន​នេះ​ថា ​នឹង​បង្កើន​បណ្ដា​វិធានការ ដើម្បី​ឆ្លើយ​តប​ចំពោះ​វិបត្តិ​ពិសេស​ដោយ​ឲ្យ​បណ្ដា​មនុស្ស​ចាស់​នៅ​ដាច់​ពី​គេ នា​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ​នេះ និង​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​រាល់​មនុស្ស​ដែល​រក​ឃើញ​ឆ្លង​វីរុស​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ