ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្វី​ពិសេស​ក្នុង​ខែមីនា និង​ខែមេសា​នេះ ពី​ក្រុមហ៊ុន​រថយន្ត​ថ្មី MG ?

4 ឆ្នាំ មុន
  • ភ្នំពេញ

ជា​រៀង​រាល់​ខែមីនា និង​ខែមេសា ជា​រដូវ​កាល​មួយ​ដែល​ការ​លក់​រថយន្ត​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ដោយសារ​តែ​ពេល​កន្លង​មក​ជា​ពេល​ដែល​ប្រជាជន​ខ្មែរ​គ្រប់​រូប​បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​ធ្វើការ ប្រកប​មុខរបរ​ផ្សេង​ៗ ដើម្បី​សន្សំ​លុយ​ក្នុង​គោលបំណង​បំពេញ​ក្តី​សុខ​របស់​ពួក​គេ​ដោយ​ទិញ​ជា​អំណោយ​ជូន​ដល់​ខ្លូ​ន​ពួក​គេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដើម្បី​អបអរ​សារ​ទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។ ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ជ្រើសរើស​ទិញ​រថយន្ត ដើម្បី​ជា​អំណោយ…

ជា​រៀង​រាល់​ខែមីនា និង​ខែមេសា ជា​រដូវ​កាល​មួយ​ដែល​ការ​លក់​រថយន្ត​មានការ​កើនឡើង​គួរ​អោយ​កត់សម្គាល់ ដោយសារ​តែ​ពេល​កន្លង​មក​ជា​ពេល​ដែល​ប្រជាជន​ខ្មែរ​គ្រប់​រូប​បាន​ចំណាយ​ពេលវេលា​ក្នុង​ការ​ធ្វើការ ប្រកប​មុខរបរ​ផ្សេង​ៗ ដើម្បី​សន្សំ​លុយ​ក្នុង​គោលបំណង​បំពេញ​ក្តី​សុខ​របស់​ពួក​គេ​ដោយ​ទិញ​ជា​អំណោយ​ជូន​ដល់​ខ្លូ​ន​ពួក​គេ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ ដើម្បី​អបអរ​សារ​ទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​។

ប្រជាជន​ខ្មែរ​ភាគច្រើន​បាន​ជ្រើសរើស​ទិញ​រថយន្ត ដើម្បី​ជា​អំណោយ ព្រោះ​ពួក​គេ​នឹង​ចំណាយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ជាមួយ​ក្រុម​គ្រួសារ​នា​ពេល​ឈប់​សម្រាក ហើយ​ចំណុច​ពិសេស​មួយទៀត​នោះ គឺ​នៅ​កំឡុង​ខែ​នេះ ជា​ពេល​មួយ​ដែល​បណ្តា​ក្រុមហ៊ុន​លក់​ផលិតផល​ផ្សេង​ៗ​បាន​ផ្តល់​ជូន​ដល់​អតិថិជន​នូវ​តម្លៃ​ពិសេស និង​កាដូរ​ជា​ច្រើន​ទៀត​ដើម្បី​អបអរ​សារ​ទរ​បុណ្យប្រពៃណី​ខ្មែរ​ផង​ដែរ​។

រថយន្ត​ម៉ាក​ផ្សេង​ៗ​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​ការ​ផ្តល់​ជូន​នូវ​តម្លៃ​ពិសេស​និង​កាដូរ​ផ្សេង​ៗ​តាម​បណ្តាញ​សង្គម​ផង​ដែរ​។ លោក​អ្នក​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយពី​រថយន្ត​ថ្មី MG ដែល​មាន​រូបរាង​ទាក់ទាញ​ដ៏​ប្រណីត​, បច្ចេកវិទ្យា​ទំនើប និង​មានការ​រចនា​ឡើងជា​មូ​យ​នឹង​ប្រព័ន្ធ​សន្សំ​សំចៃ​ជា​ច្រើន​ទៀត​, រថយន្ត MG បាន​ឆ្ពោះទៅ​រក​ភាព​ទំនើប​ដោយ​មាន​ម៉ាស៊ីន​តូច​ស្រប​ជាមួយ​ការ​សន្សំ​សំចៃ​ខ្ពស់​ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ប្រើ Turbo សម្រាប់​បង្កើន​ល្បឿន និង​សំទុះ ហើយ​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​រថយន្ត MG ក៏​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​មិន​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​យ៉ាង​ពិសេស​ដល់​អតិថិជន និង​មានការ​ផ្តល់​ជូន​នូវ​កាដូរ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​រថយន្ត sedan MG 6, រថយន្ត SUV 5 កៅអី MG RX5 និង រថយន្ត​ប្រណីត SUV 7 កៅអី MG RX8 ផង​ដែរ​។

បន្ថែម​ពី​ការ​ដែល​លោក​អ្នក​ទទួល​បាន​តម្លៃ​ពិសេស​ហើយ​នោះ លោក​អ្នក​ក៏​នឹង​ទទួល​បាន​កាដូ​ជា​ច្រើន​ទៀត​ដូច​ជា ទូរស័ព្ទ Iphone 11, Samsung S20, នាឡិកាដៃ​ទំនើប​ដែល​មាន​តម្លៃ​រហូត​ដល់​4000$ ព្រមទាំង​កាដូ​ដ៏​អស្ចារ្យ​ជា​ច្រើន​ទៀត​។

លោក​អ្នក​អាច​អ​ញ្ផើ​ញ​មក​ទស្សនា​រថយន្ត​ដោយ​ផ្ទាល់​នៅ​បន្ទប់​តាំង​បង្ហាញ​រថយន្ត MG ដើម្បី​ទទួល​បានការ​ថែម​ជូន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត​។ ក្រុមហ៊ុន​រថយន្ត MG មា​នទី​តាំងនៅ​ជិត​ស្ពាន​អាកាស​7​មក​រា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​បើក​ចាប់ពី​ម៉ោង 8:30​នាទី​ព្រឹក ដល់ 5:30​នាទី​ល្ងាច ឬ​លោក​អ្នក​អាច​ទំនាក់ទំនង​ភ្នាក់ងារ​ផ្នែក​លក់​តាម​រយះ​លេខ​ទូរស័ព្ទ 078 777 628 / 078 352 356 / 077 311 199 / 077 511 188 / 077 753 269៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ