ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឈើ និង​ដំឡើង​គ្រឿងសង្ហារិម​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ឈើ និង​ដំឡើង​គ្រឿង​សង្ហា​រិម​ផ្នែក​ខាងក្រោយ​របស់​ដេប៉ូ លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ដេប៉ូ​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៥៨P…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ឈើ និង​ដំឡើង​គ្រឿង​សង្ហា​រិម​ផ្នែក​ខាងក្រោយ​របស់​ដេប៉ូ លក់​គ្រឿង​សង្ហា​រិម​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​រង​ការ​ខូចខាត​អស់ទាំង​ស្រុង បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​មក​អន្តរាគមន៍​បាញ់​ពន្លត់​កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ដេប៉ូ​លក់​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ​៥៨P ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ដេប៉ូ​លក់​គ្រឿង​សង្ហា​រិម​ខាងលើ​មាន​ម្ចាស់​ឈ្មោះ សន ចាន់​ផា​ណា​វុ​ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​ជាង​ដំឡើង​គ្រឿង​សង្ហា​រិម​នៅ​ក្នុង​ដេប៉ូ​កើតហេតុ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា ឃ្លាំង​ផ្នែក​ខាងក្រោយ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​គឺជា​កន្លែង​ស្តុក​ឈើ​សម្រាប់​ដំឡើង​គ្រឿង​សង្ហា​រិម និង​បន្ទប់​ស្នាក់​នៅ​របស់​ជាង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ មាន​ជាង​ចំនួន​៣​នាក់​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​នៃ​ឃ្លាំង​កើតហេតុ​ខាងលើ ។ លុះ​មក​ដល់​វេលា​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ដេក​លង់លក់ ក៏​ស្រាប់តែ​ធុំក្លិន​ឈ្ងៀម និង​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ពេញ​ខាងក្នុង​ឃ្លាំង​។ បន្ទាប់​មក ពួក​គាត់​ក៏​បាន​ដាស់​គ្នា​ងើបឡើង​ទៅ​លើ ស្រាប់តែ​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងលិច​នៃ​ឃ្លាំង​កើតហេតុ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​ប្រញាប់ប្រញាល់​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ និង​ស្រែក​ឆោឡោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ធ្វើ​អន្តរាគមន៍​ទាក់ទង​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ឱ្យ​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​នៃ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​ចំនួន​១៩​គ្រឿង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២៤​គ្រឿង​, រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុនស្រា​បៀរ​ចំនួន​១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​១​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៣​និង​១៥​នាទី​ថ្ងៃ​ដដែល​។

ហេតុការណ៍​អគ្គី​ភ័យ​ខាងលើ​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស ឬ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គឺ​ឆេះ​តែ​រោង​ដែក​ប្រក់​ស័ង្កសី​មាន​ទំហំ​១៥​ម៉ែត្រ​គុណ​នឹង​១៤​ម៉ែត្រ រួម​ជាមួយ​ឈើ និង​គ្រឿង​សង្ហា​រឹម​មួយ​ចំនួន​តូច​ដែល​នៅ​ខាងក្នុង​ត្រូវ​ខូចខាត​អស់ទាំង​ស្រុង​។ ចំពោះ​មូលហេតុ​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ