ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ និង​បុគ្គលិក​៥​នាក់​ក្នុង​ក្រុម Valencia រក​ឃើញ​មាន​ផ្ទុក​វីរុស Covid-19

4 ឆ្នាំ មុន

ក្លិប​បាល់ទាត់ Valencia បាន​ចេញ​មក​បញ្ជាក់​ថា កីឡាករ និង​បុគ្គលិក​ចំនួន​៥ នាក់ ក្នុង​ក្លិប​នេះ គឺ​មាន​សុខភាព​ល្អ បន្ទាប់​ពី​បាន​ធ្វើតេស្ត​រក​វីរុស Covid-19…

ក្លិប​បាល់ទាត់ Valencia បាន​ចេញ​មក​បញ្ជាក់​ថា កីឡាករ និង​បុគ្គលិក​ចំនួន​៥ នាក់ ក្នុង​ក្លិប​នេះ គឺ​មាន​សុខភាព​ល្អ បន្ទាប់​ពី​បាន​ធ្វើតេស្ត​រក​វីរុស Covid-19 ឃើញ​ថា មាន​សញ្ញា​វិជ្ជមាន ។

ខ្សែការពារ​អា​ហ្ស​ង់​ទី​ន Ezequiel Garay បាន​ក្លាយជា​កីឡាករ​ដំបូង​គេ​របស់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ដែល​បាន​ប្រកាស​ថា ការ​ធ្វើតេស្ត​មាន​សញ្ញា​វិជ្ជមាន​កាលពី​ថ្ងៃអាទិត្យ ។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​កីឡាករ Eliaquim Mangala និង​បុគ្គលិក​៣​នាក់​ផ្សេង​ទៀត ក៏​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស Covid-19 ផង​ដែរ​។

អេ​ស្ប៉ា​ញ បាន​ក្លាយជា​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​លំដាប់​ទី​២ នៅ​អឺរ៉ុប​បន្ទាប់​ពី​ប្រទេស​អ៊ី​តា​លី ហើយ​គ្រោង​នឹង​ប្រកាស​បិទទ្វារ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ។

សូម​រំលឹក​ជូន​ថា លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ត្រូវ​បាន​ផ្អាក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ក្រុមបាល់ទាត់ Real Madrid បាន​ប្រកាស​ដាក់​កីឡាករ និង​បុគ្គលិក​ទាំងអស់​របស់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ដោយ​ខ្លួនឯង ។ ដកស្រង់​ចេញពី​៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ