ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​កូរ៉េ​ខាងជើង​ គី​ម​ ជុង​អ៊ុ​ន ​៖ ចរិត​នយោបាយ ​និង​ជីវិត​ស្នេហា

4 ឆ្នាំ មុន

គី​ម​ជុង​អ៊ុ​ន​បន្ត​តំណែង ជា​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ជាមួយនឹង​បទ​ពិសោធន៍​នយោបាយ ឬ​យោធា​តិចតួច​ ។ គី​ម​ចុង​អ៊ី​ល មេដឹកនាំ​ជាទី​ស្រឡាញ់​របស់​ប្រទេស​កូរ៉េ​ខាងជើង បាន​ផ្ទេរតំណែង​ទៅ​អ្នកបន្តវេន​របស់​គាត់ ពេល​ដែល​គាត់​ស្លាប់នៅ​ខែធ្នូ​ឆ្នាំ 2011 ភ្លាម​បន្ទាប់​ពី​ស្លាប់​។…

គី​ម​ជុង​អ៊ុ​ន​បន្ត​តំណែង ជា​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ជាមួយនឹង​បទ​ពិសោធន៍​នយោបាយ ឬ​យោធា​តិចតួច​ ។ គី​ម​ចុង​អ៊ី​ល មេដឹកនាំ​ជាទី​ស្រឡាញ់​របស់​ប្រទេស​កូរ៉េ​ខាងជើង បាន​ផ្ទេរតំណែង​ទៅ​អ្នកបន្តវេន​របស់​គាត់ ពេល​ដែល​គាត់​ស្លាប់នៅ​ខែធ្នូ​ឆ្នាំ 2011 ភ្លាម​បន្ទាប់​ពី​ស្លាប់​។

គី​ម​ ក្លាយទៅជា​អ្នក​បន្តវេន​។ គាត់​ត្រូវ​បាន​ឲ្យ​ធ្វើ​ជា មេដឹកនាំ​នៃ​បក្ស ប្រមុខរដ្ឋ និង​យោធា បន្ទាប់​ពី​ការ​ស្លាប់​របស់​ឪពុក​គាត់​។ តាំងពី​ពេល​នោះ គាត់​បាន​បង្ហាញ​ថា​គាត់​តាំងចិត្ត ក្នុង​ការ​អភិវឌ្ឍ កម្មវិធី​អាវុធ របស់​ប្រទេស​កូរ៉េ​ខាងជើង​ឲ្យ​មានការ​រីក​ចម្រើន ការ​ធ្វើតេស្ត​នុយ ក្លេ​អ៊ែ​រ និង​ការ​សាកល្បង​ទៅ​លើ​ម៊ី​ស៊ី​ល​ផ្សេង​ទៀត ​។ គាត់​បង្ហាញ​ថា​ គាត់​ជា​មេដឹកនាំ​ដែល​គ្មាន​មេត្តា​ ជាមួយនឹង​ការ​កំចាត់​ចោល​នូវ​ពូ​ដែល​មាន​អំណាច ​និង​ធ្វើឃាត​បងប្រុស​ពាក់កណ្តាល​របស់​គាត់​។

លោក​គី​ម ​ត្រូវ​បាន​​ចាត់ទុកជា​ស្តេច​ផ្កាយ​ពេល​ព្រឹក
គី​ម​ជុង​អ៊ុ​ន ជា​កូនប្រុស​ពៅ​របស់​គី​ម​ជុង​អ៊ី​ល​ ជាមួយនឹង​ប្រពន្ធ​ទី 3 របស់​គាត់​កូរ​យ៉ុ​ង ញ៉ួ​យ​(KoYong-hui) ដែល​កើត​នៅ​ក្នុង​ឆ្នាំ 1983 ឬ​ឆ្នាំ 1984 ។ពី​ដំបូង​គាត់​មិន​ត្រូវ​បាន​គិត​ថា​នឹង​ក្លាយជា​អ្នក​ទទួល​តំណែង​បន្ត​ពី​ឪពុក​របស់​គាត់​ទេ ​។ អ្នកវិភាគ​ផ្ដោត​ទៅ​លើ បងប្រុស​ម្តាយ​ទី​ី​ទៃ​របស់​គាត់ ឈ្មោះ គី​ម ចុង​ណាំ​(Kim Jong-nam)​និង​បងប្រុស​បង្កើត​របស់​គាត់ គី​ម​ចុង​ចូល​(Kim Jong-chol) តែ​គី​ម​ចុង​ណាំ ត្រូវ​បាន​និរទេស​ទៅ​ជប៉ុន​នៅ​ខែឧសភា​ប​ឆ្នាំ​២០០១​ហើយ និង​បងប្រុស កណ្ដាល​គី​ម ចុង​ចូល​ត្រូវ​បាន​រាយការណ៍​ថា​ជា​មនុស្ស​ដែល ទន់ខ្សោយ​។ អ្នកវិភាគ​មើលឃើញ​គាត់ ជា​មនុស្ស​បន្ទាប់ ដោយសារ​តែ​គាត់​បាន​ទទួល​នូវ​រង្វាន់ មាន​ប្រវត្តិ​នយោបាយ ខ្ពង់ខ្ពស់​។

ទទួល​បានការ​អប់រំ​ពី​ស្វី​ស​ដូច​បងប្រុស​ដទៃ​ទៀត​ដែរ គី​ម​ជុង​អ៊ុ​ន គេច​ចេញពី​ឥទ្ធិពល​របស់ លោក​ខាង​លិច ត្រឡប់​មក​ផ្ទះ នៅ​ពេល​ដែល មិន​មាន​ថ្នាក់រៀន ហើយ​ញ៉ាំ​អាហារ​ជាមួយ​ហ្នឹង ទូត​របស់​ប្រទេស​កូរ៉េ​ខាងជើង​ ។ បន្ទាប់​ពី​គាត់​ត្រឡប់​មក​កាន់​ព្យុ​ង​យ៉ាង​គាត់​បាន​ចូល សិក្សា​នៅ​សាលា​យោធា គី​ម​អ៊ី​ល​ស៊ុ​ង​។
ម្ដាយ​របស់​គាត់ ជា​ប្រពន្ធ​ជាទី​ស្រឡាញ់​របស់​គី​ម​ជុង​អ៊ី​ល ហើយ​គាត់​ផ្តោត​ក្តី ស្រឡាញ់​ទៅលើ​កូនប្រុស​របស់​គាត់​ហៅ កូន​គាត់​ថា​ ជាស្តេច​ផ្កាយ​ពេល​ព្រឹក (morning star king )នៅ​ខែសីហា​ឆ្នាំ 2010 ពេល​ដែល​គី​ម​ជុង​អ៊ី​ល ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន មានការ​រាយការណ៍​ថា គី​ម​ជុង​អ៊ុ​ន ទៅ​ជាមួយនឹង​ឪពុក​របស់​គាត់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​។ គាត់​ក៏​ត្រូវ​បាន​មើលឃើញ ថា​ជា​អ្នក​បន្តវេន ច្បាស់លាស់ ហើយ​ពេល​ដែល​គី​ម​ជុង​អ៊ី​ល​ស្លាប់ វា​ត្រូវ​បាន​បញ្ជាក់​បន្ថែម​យ៉ាង​ឆាប់រហ័ស​។

កោះសន្តិភាពនឹងមានផ្សាយជូបន្ត ។

អត្ថបទសរសេរ ដោយ