ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកគ្នា​វាយ​កម្ទេច​ផ្ទះ​ហ្គេ​ម​បា.ញ់​ត្រី ព្រោះ​កើត​ចោរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ដែល​ជា​កន្លែង​លួចលាក់​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ដុះ​ស្លែ​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​និគមជន​វៀតណាម ផ្ទុះ​ហិង្សា​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ធ្វើ​ឱ្យ​កើត​អំពើ​ចោរកម្ម​លួចឆក់ ប្លន់​នៅ​ក្នុងភូមិ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ ដែល​ជា​កន្លែង​លួចលាក់​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ដុះ​ស្លែ​២​កន្លែង ត្រូវ​បាន​អ្នក​ភូមិ​និគមជន​វៀតណាម ផ្ទុះ​ហិង្សា​នាំ​គ្នា​វាយ​កម្ទេច​ចោល ដោយសារ​តែ​ទីតាំង​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ធ្វើ​ឱ្យ​កើត​អំពើ​ចោរកម្ម​លួចឆក់ ប្លន់​នៅ​ក្នុងភូមិ ហើយ​បែរជា​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​មិន​បង្ក្រាប ។ ការ​ផ្ទុះ​ហិង្សា​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​១៣ មីនា នៅ​ចំណុច​ផ្ទះ​បើក​ហ្គេ​ម​បាញ់​ត្រី ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មីនា អ្នក​ភូមិ​ប្រមាណ​ជាង​១០០​នាក់​ក៏​បាន​បន្ត​នាំ​គ្នា​ផ្តិតមេដៃ​ប្តឹង​ផង​ដែរ ។

ការ​ផ្ទុះ​ហិង្សា​នេះ​ ត្រូវ​បាន​គេ​ដឹង​ថា បន្ទាប់​ពី​ជនសង្ស័យ​៦​នាក់​ប្រដាប់​ដោយ​ដាវ បាន​ចេញពី​ទីតាំង​ហ្គេ​ម​បាញ់​ត្រី ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ពី​ក្មេង​ៗ​នៅ​ក្នុងភូមិ​យក​បាន​ចំនួន​៤​គ្រឿង ស្ថិត​នៅ​២​ទីតាំង​ក្បែរ​គ្នា ត្រូវ​អ្នក​ភូមិ​ជា​ជនជាតិ​វៀតណាម​នាំ​គ្នា​ប្រើ​ហិង្សា វាយ​កម្ទេច​ទ្វារផ្ទះ​ហើយ​ចូល​ទៅ​វាយ​កម្ទេច​ទូ​ហ្គេ​ម​និង​អូស​យក​ចេញ​មក​ក្រៅ​ផ្ទះ ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទីតាំង​ហ្គេ​ម​បាញ់​ត្រី​នេះ​មាន​ម្ចាស់​ឈ្មោះ ប៊ិ​ន ដែល​បាន​បើក​លេង​យ៉ាង​ដុះ​ស្លែ​មក​ហើយ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ចុះ​បង្ក្រាប​ឡើយ ដែល​គេ​សង្ស័យ​ថា​អាច​ជា​ឆ្នាំងបាយ ។ មិន​ត្រឹមតែ​បើក​ល្បែងស៊ីសង​នោះ​ទេ ទីតាំង​នេះ​ក៏​ជា​កន្លែង​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ផង​ដែរ ។ ជា​ហេតុ​បង្កើត​ឱ្យ​មាន​ចោរលួច​ឆក់ ប្លន់​ជា​បន្តបន្ទាប់ ។

តាម​ប្រជាពលរដ្ឋ​បានឱ្យ​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃ​ទី​១៣ ខែមីនា ជនសង្ស័យ​១​ក្រុម​មាន​គ្នា​៦​នាក់​បាន​មក​លេង​ហ្គេ​ម​បាញ់​ត្រី​ចាញ់​អស់ ហើយ​ចេញ​ទៅ​វិញ ក៏​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ទូរស័ព្ទ​ក្មេង​ក្នុងភូមិ​យក​អស់​២​គ្រឿង និង​បាន​កាប់​ម៉ូតូ​ខ្ទេច​២​គ្រឿង​ដោយសារ​ខឹង​យក​ទៅ​មិន​បាន ។ បន្ទាប់​ពី​មាន​អំពើ​ប្លន់ អ្នក​ភូមិ​ក៏​បាន​ផ្ទុះ​ហិង្សា​ក៏​បាន​នាំ​គ្នា​បះបោរ​វាយ​កញ្ចក់​ផ្ទះ​ហ្គេ​ម និង​វាយ​កម្ទេច​ទូរ​ហ្កេ​ម អូស​ចេញ​មក​ក្រៅ​តែ​ម្តង ។

តាម​អ្នក​ភូមិ​ក៏​បានឱ្យ​ដឹង​ទៀត​ថា ការ​នាំ​គ្នា​វាយ​ម្ទេ​ច​ទូ​ហ្គេ​ម​នេះ ដោយសារ​តែ​ខឹង​ផ្ទះ​មួយ​នោះ​បង្កើត​ឱ្យ​មាន​ល្បែងស៊ីសង ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ជាដើម​ចម​ឱ្យ​មាន​អំពើ​លួច​ប្លន់​ជា​បន្តបន្ទាប់ ដែល​កន្លង​មាន​ករណី​លួច ប្លន់ មាន​ប្រមាណ​៦​ទៅ​៧​លើក​មក​ហើយ ។ ក្រុម​អ្នក​ភូមិ​ដែល​ខឹងសម្បា​និយាយ​ថា បើ​មិន​នាំ​គ្នា​ធ្វើ​បែប​នោះ មិន​អាច​បញ្ឈប់​ល្បែងស៊ីសង​ដុះ​ស្លែ​នេះ​បាន​ទេ ព្រោះ​កន្លង​មក​ពួក​គាត់​រាយការណ៍​ប្រាប់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជា​ច្រើន​លើក​មក​ហើយ ពុំ​មាន​សមត្ថកិច្ច​ណា​ចុះ​បង្ក្រាប​ឡើយ ។

តាម​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ក្រុម​ចោរ​វាយ​ប្លន់​ឈ្មោះ ង្វៀ​ង​យ៉ាំ​ង​ទឹង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខ្លួន​និង​អ្នក​ភូមិ​៣​នាក់​កំពុង​តែ​អង្គុយ​លេង​ទូរស័ព្ទ​នៅផ្ទះ​កាហ្វេ​ក្នុងភូមិ ស្រាប់តែ​មាន​ជន​៦​នាក់ ចេញពីផ្ទះ​ហ្គេ​ម​បាញ់​ត្រី ទំនងជា​ចាញ់ល្បែង​អស់ ក៏​បាន​ធ្វើ​សកម្មភាព​គំរាម​កាប់​ប្លន់​យក​ទូរស័ព្ទ​អាយ​ហ្វូ​ន​អស់​២​គ្រឿង ហើយ​ប្រុង​ទាញ​យក​ម៉ូតូ​២​គ្រឿង តែ​ជាប់​សោ​ក្រុម​ជនសង្ស័យ​យក​មិន​បាន​ក៏​បាន​កាប់​កម្ទេច​ម៉ូតូ​ចោល ធ្វើ​ដូច​តំបន់​នោះ​អត់​មាន​រដ្ឋអំណាច ។

ផ្ទះ​ហ្គេ​ម​នោះ ​សុទ្ធតែ​បំពាក់​កាមេរ៉ា​សុ​វត្តិភាព​ចាំ​មើល​ផង​ដែរ ។ អ្នក​ភូមិ​ក៏​បាន​សំណូមពរ​ដល់​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ ក៏​ដូច​ជា​លោក​អធិការ​ខណ្ឌ​មេត្តា​បំបិទ​ល្បែងស៊ីសង​នេះ​ផង ដើម្បី​ភូមិ សង្កាត់​មាន​សុ​វត្តិភាព ៕

អត្ថបទសរសេរ ដោយ